ពាន U-13 នឹងរកឃើញ៤ក្រុមឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តរសៀលនេះ

By |

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនអាយុក្រោម១៣ឆ្នាំ ប្រចាំឆ្នាំ២០១៥ បានឈានចូលដល់វគ្គ៨ក្រុមចុងក្រោយហើយ ដោយនឹងត្រូវធ្វើការប្រកួតនៅរសៀលនេះ នៅឯទីលានមជ្ឃមណ្ឌលបាល់ទាត់ជាតិបាទីខេត្តតាកែវ។

ក្រុមចំនួន៨នឹងត្រូវតតាំងគ្នាដើម្បីដណ្ដើមកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តដែលក្នុងមានដូចជា៖

យុវជនរតនៈ vs មន្ទីរ អយក ខេត្តប៉ៃលិន ម៉ោង ១៤:៣០
អាវុធហត្ថខេត្ត ពោធិសាត់ vs យុវជនឧត្តរ ម៉ោង ១៦:០០
សៀមរាបអង្គរ vs មន្ទីរ អយក ខេត្តតាកែវ ម៉ោង ១៤:៣០
អធិរាជភ្នំស្វាយ vs ត្បូងប៉ៃលិន ម៉ោង ១៦:០០

ការប្រកួតទាំងអស់នឹងធ្វើឡើងនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី។ ចំពេាះក្រុមដែលឈ្នះនឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តដែលនឹងត្រូវប្រកួតនៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ។