ជើង​ទី១ ស្មើ​គ្នា ចុះជើង​ទី២​នេះ ខេមបូឌានថាយហ្គឺរ ឬ បៀលប្រាយ?

By |

ក្រុម​បាល់ទាត់​ខេមបូឌាថាហ្គឺរ ( Cambodia Tiger FC ) ត្រូវ​ប្រកួត​ជាមួយ​ក្រុម​​បៀលប្រាយយូណាយធីត ម៉ោង៣រសៀល ថ្ងៃ​អាទិត្យ ទី ២០ ខែ កញ្ញា នេះ​ក្នុង​សប្ដាហ៍​ទី១៧ នៃ​ពាន​រង្វាន់​បាល់ទាត់​ក្របខណ្ឌ​មិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015) លើ​ទីលាន​កីឡដ្ឋានវេស្ទើន។

 

*ព័ត៌មាន​ពី​ក្រុម​ខេមបូឌាថាហ្គឺរ
ក្រុម​ដែល​មាន​ម្ចាស់​ក្លិប​ជា​ជនជាតិ​ជប៉ុន​​នេះ​កំពុង​ឈរ​លេខ​៣ ក្នុង​តារាង​បណ្ដោះអាសន្ន​​ក្រោយ​ប្រកួត​បាន ១៦ ដង​ឈ្នះ ៩ ស្មើ ៣ និង ចាញ់ ៤ មាន​៣០ពិន្ទុ។ ប្រកួត​ចុង​ក្រោយ​ក្រុម​នេះ​បាន​ឈ្នះ​ក្រុម​​គីរីវង់សុខសែនជ័យ ៣ ទល់ ១។

 

*កីឡាករ​គួរ​ឱ្យ​ចាប់​អារម្មណ៍​
កីឡាករ​ជនជាតិ​ជប៉ុន Kihara Masakazu ធ្លាប់​ជា​កីឡាករ​​ដែល​រក​គ្រាប់​បាល់​នាំ​សំណាង​ឱ្យ​ក្រុម​នាពេល​កន្លង​មក។ គិត​ពេល​នេះ​រូប​រក​គ្រាប់​បាល់​បាន​ចំនួន ៩ គ្រាប់​ម្នាក់​ឯង​ឱ្យ​ក្រុម​ខេមបូឌានថាយហ្គឺរ។

 

*៥​ប្រកួត​ចុង​ក្រោយ​របស់​ខេមបូឌានថាយហ្គឺរ៖
ខេមបូឌាថៃហ្គ័រ ៦-១ វេស្ទើនភ្នំពេញ
ខេមបូឌាថៃហ្គ័រ ០-៤ បឹងកេតអង្គរ
ខេមបូឌាថៃហ្គ័រ ០-០ ភ្នំពេញក្រោន
ខេមបូឌាថៃហ្គ័រ ២-០ ក្រសួងការពារជាតិ
ខេមបូឌាថៃហ្គ័រ ៣-១ គីរីវង្សសុខសែនជ័យ

 

*ព័ត៌មាន​ពី​បៀលប្រាយ
ក្រោយ​​ធ្វើ​ឱ្យ​ក្រុម​បឹងកេតអង្គរ ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​រដូវកាល MCL 2015 នេះ​ក្នុង​លទ្ធផល ៣ទល់២ កាល​ពី​ពាក់​កណ្តាល​សប្តាហ៏​​កន្លង​ទៅ​រួច​មក​ ក្រុម​បៀលប្រាយ ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​មួយ​ទៀត​គឺ​ខេមបូឌានថាយហ្គឺរ កំពុង​តែ​ឈរ​លេខ៣ ក្នុង​តារាង។ បៀលប្រាយ​មាន​គំលាត​ពិន្ទុ​ពី​ខេមបូឌានថាយហ្គឺរ ដល់​ទៅ​១០​ពិន្ទុ​ឯណោះ ខណៈ​១៦​ប្រកួត​មក​នេះ​ធ្លាប់​ឈ្នះ​បាន ៥ ស្មើ ៥ និង​ចាញ់៦ លើក​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​៨ មាន ២០ ពិន្ទុ។

 

កីឡាករ​គួរ​ឱ្យ​ចាប់​អារម្មណ៍
កីឡាករ Adeyanju Rasheed Omokafe ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​សម្រាប់​ក្រុម​បៀលប្រាយ ខណៈ ១៦ ប្រកួត​មក​នេះ​រូប​គេ​រក​បាន​គ្រាប់​បាល់ ៨ គ្រាប់​ម្នាក់​ឯង ច្រើន​ជាង​មិត្ត​រូម​ក្រុម​ដទៃ។

 

៥​ប្រកួត​ចុងក្រោយ​របស់​បៀលប្រាយ
-ណាហ្គាវើល ៣-២ បៀលប្រាយ
-ស៊ីម៉ាក់ ២-២ បៀលប្រាយ
-បៀលប្រាយ ២-១ វេស្ទើនភ្នំពេញ
-ប៉ូលីស ១-០ បៀលប្រាយ
-បឹងកេតអង្គរ ២-៣ បៀលប្រាយ

 

*ប្រវត្តិ​ជួប​គ្នា​របស់​ក្រុម​ទាំង​ពីរ​ក្នុង​ពាន MCL 2015៖
រដូវកាល ២០១៤ ជើង​ទី១ បៀលប្រាយ ១-១ ខេមបូឌានថាយហ្គឺរ
រដូវកាល ២០១៤ ជើង​ទី២ ខេមបូឌានថាយហ្គឺរ ០-១ បៀលប្រាយ
រដូវកាល២០១៥ ជើងទី១ បៀលប្រាយ ០-០ ខេមបូឌានថាយហ្គឺរ