គ្រូ​បង្វឹកភ្នំពេញក្រោន នឹងដាក់​ប្រធាន​ក្រុមU-18 ក្នុង​ឈុត​យុវជន​ឱ្យ​​ចូល​លេង​ពេល​ប៉ះ​វេស្ទើននៅល្ងាចនេះ

By |

លោក Sam Schweingruber គ្រូបង្វឹក​​របស់​ក្លិបភ្នំពេញក្រោន នឹង​ដាក់​បញ្ចូល​កីឡាករ​វ័យ​១៧ឆ្នាំ អ៊ីន សូដាវីដ អោយ​ចូល​លេង​ក្នុង​ជំនួប​ជាមួយ​​ក្រុម​បាត​តារាងវេស្ទើន ម៉ោង​៦​រសៀល ថ្ងៃសៅរ៍ទី២៦កញ្ញានេះ នៅកីឡដ្ឋានRSN ក្នុង​​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី១៩ នៃ​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក​២០១៥។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​​ក្លិប។

 

កីឡាករ អ៊ីន សូដារីដ ជា​ប្រធាន​ក្រុម​ស្ថិត​ក្នុង​ឈុត​យុវជន​ថ្នាល​ក្រោម​អាយុ​១៨​ឆ្នាំ​របស់​ក្លិប​​ភ្នំពេញក្រោន ហើយ​រូប​គេ​លេង​ជា​ខ្សែ​បម្រើ។ កន្លង​មក​រូបគេបានបង្ហាញខ្លួនទាំង​៤​ប្រកួត​នៅ​ក្នុង​ពានរង្វាន់​អន្តរជាតិ U-18 Asia Champions Trophy​ 2015 បូករួម​ទាំង​ការ​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ស្មើ​ជាមួយ​វៀតណាម​និង ម៉ាឡេស៊ី​ផង​ដែរ។

 

ប្រភព​បាន​ស្រង់​សម្ដី​លោក Sam ​ថា ដាវីដ មាន​កម្រិត​បច្ចេកទេស​ល្អ  ហើយ​គួរ​តែ​មាន​ឱកាសសាក​ល្បង​សមត្ថភាព​ជាមួយ​ក្រុម​ឈុត​ធំ​បាន​ផង​ដែរ។ កីឡាករ​រូប​នេះ​នឹង​ពាក់ស្លាកលេខ​​២៣។ អតីត​កីឡាករ​ជម្រើស​ជាតិ​ក្រោម​អាយុ ១៦ ឆ្នាំ​រូប​នេះ​ធ្លាប់​ស្ថិត​នៅ​​ក្រោម​គ្រប់គ្រងរបស់ Sam Schweingruber ម្ដង​ហើង​ក្នុង​យុទ្ធនាកា​ជម្រុះ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៦ឆ្នាំ 2013  AFF U-16 Youth Championships ដែល​រៀបចំ​នៅ​ប្រទេស​មីយ៉ានម៉ា កាល​ពី​ឆ្នាំ ២០១៣៕

រូបថត៖ PPCFC FB