គីរីវង់​ វាយ​បក​យក​ឈ្នះ​បៀលប្រាយ ៣ទល់១

By |

ក្រុម​បាល់ទាត់​គីរីវង្សសុខសែនជ័យ បាន​វាយ​បក​យក​ឈ្នះ​ក្រុម បៀលប្រាយយូណាយធីត វិញ​ល្ងាចថ្ងៃសៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ នេះ លើវាលស្មៅសិប្បនិមិត្តពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ នៃ​វគ្គ​សន្សំ​ពិន្ទុ​​សប្ដាហ៍​ទី ១៩ នៃ​ពានរង្វាន់​មិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015 ឬ MCL 2015) ។
 
ការ​ប្រកួត​បើក​ឆាក​បាន​ត្រឹម​នាទី​ទី៨ ប៉ុណ្ណោះ ក្រុម​បៀលប្រាយ បាន​នាំ​មុខ​គីរីវង់ ដោយ​លទ្ធផល ១ ទល់ ០ ដោយ​ថ្វី​ជើង​កីឡាករ ស៊ឹម វុត្ថា។ ប៉ុន្ដែ​ចូល​ដល់​តង់​ទី២ វិញ​ក្រុម​​គីរីវង់ បាន​រក​៣ គ្រាប់​វាយ​បក​យក​ឈ្នះ​វិញ​ដោយ​ថ្វី​ជើង​កីឡាករ Akeep Ayoyinka នៅ​នាទី ៦២, ៧៧ និង ៨៣ មុន​ចប់​ការ​ប្រកួត។
 
សម្រាប់ព័ត៌មានវិភាគពីក្រុមទាំង២សូមចុចទីនេះ…

 

Kirivong
 
LineUp_BBU (1)
 
Player-List_Kirivong-sok-senchey (2)