ចប់ការ​ប្រកួត ប៉ូលិស ឈ្នះស៊ីម៉ាក់ ៣ ទល់ ១

By |

អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) បានយកឈ្នះក្រុម​មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ៣ ទល់ ១ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ នេះ លើវាលស្មៅសិប្បនិមិត្តពហុកីឡដ្ឋានជាតិ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015 ឬ MCL 2015) ។

កីឡាករ នួន បុរី បាន​រក​គ្រាប់បាល់អោយប៉ូលិស នាំ​មុខ​ស៊ីម៉ាក់ ១ ទល់ ០ ក្នុង​នាទី ៣៧ មុនចប់តង់ទី១។ ចូលដល់ទី២ កីឡាករ ទិត្យ​​​ ឌីណា បានរកគ្រាប់បាល់នាំមុខជាលើកទី២ នៅ​នាទី ៦៧ ប៉ុន្ដែនៅនាទី ៧៨ កីឡាករ សេង កុសែន បានរកគ្រាប់បាល់វាយបកវិញ១ គ្រាប់អោយស៊ីម៉ាក់។ ចូល​ដល់​នាទី ៨៩ កីឡាករ នួន បុរី បាន​រកគ្រាប់បាល់ទី៣ អោយ​ប៉ូលិស មុនចប់ការប្រកួត។

សម្រាប់ព័ត៌មានវិភាគនៃការប្រកួតគូនេះសូមចុចទីនេះ…

20150927061050

LineUp_CMAC (2)

LineUp_Police (2)