បឹងកេតអង្គរ ឈ្នះ ស៊ីម៉ាក់ ៣ ទល់ ០

By |

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រកួតចាញ់​​​ក្រុម​ជើង​ឯករងឆ្នាំចាស់ បឹងកេតអង្គរ ដោយលទ្ធផល ៣ទល់ ០ រសៀលថ្ងៃ​ព្រហស្បតិ៍ ទី ០១ ខែ តុលា ឆ្នាំ ២០១៥ នេះ លើ​វាល​ស្មៅ​សិប្បនិមិត្ត​ពហុកីឡដ្ឋានជាតិ ក្នុង​ពានរង្វាន់​មិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015 ឬ MCL 2015) ។​ ជំនួបនេះក៏មានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ BTV ផងដែរ។

ប្រធានក្រុម ឃួន ឡាបូរ៉ាវី បានរកគ្រាប់អោយបឹងកេត នាំមុខ ស៊ីម៉ាក់ ១ ទល់ ០ នៅនាទី ៤៩ ស្របពេល ចាន់ វឌ្ឍនាកា​ រកគ្រាប់បាល់ទី២ នៅនាទី ៥៥ និង គ្រាប់ទី៣ រកបានដោយកីឡាករ រស់ សំអឿន នៅនាទី ៩០+៣។

សម្រាប់ព័ត៌មានវិភាគនៃការប្រកួតរវាងស៊ីម៉ាក់ជាមួយសូមចុចទីនេះ…

Goal_FULL (3)

Match-Summary_CMAC-BKA

LineUp_BKA

LineUp_CMAC