លីកកំពូលកម្ពុជា MCL ត្រលប់មកវិញហើយ បន្ទាប់ពីសម្រាកជិតកន្លះខែរួចមក

By |

ការប្រកួតបាល់ទាត់លំដាប់កំពូលរបស់កម្ពុជា (MCL 2015) បាន​បន្ត​ការ​ប្រកួត​ជា​ធម្មតា​វិញ​ហើយ​នៅ​ចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាកជិតកន្លះខែរួចមក ដើម្បី​ទុក​ឱកាស​អោយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​ ក៏​ដូចជាចូលរួមប្រកួតជម្រុះបាល់ទាត់ពិភពលោក Russia 2018 FIFA World Cup ក្នុងពូល E ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី នៅប្រទេសសឹង្ហបុរីផ្ទាល់។

 
សម្រាប់​ការ​ប្រកួត​នៅ​សប្ដាហ៍ទី ២១ ថ្ងៃ​សៅរ៍ ទី ១៧ ខែ តុលា នេះមាន៤ប្រកួត និងថ្ងៃអាទិត្យមាន២ប្រកួត៖
 
20151016005607

 

ងាកមកមើលតារាងចំណាត់ថ្នាក់វិញ ក្លិបបាល់ទាត់បឹងកេតអង្គរ កំពុងតែឈរលើគេតាមពីក្រោយ​ដោយ ក្លិប​បាល់ទាត់​ភ្នំពេញក្រោន។ ក្រុម​ទាំង​ពីរ​កំពុង​តែ​ប្រជែងគ្នាយកជើងឯកលីកកំពូលដើម្បីមានកៅអីទៅលេងពានរង្វាន់ TOYOTA Mekong Cup 2015 ស្រប​ពេល​ដែល​ក្រុម​ដទៃ​ទៀត​អស់​ឱកាស​ប្រជែង​យក​ជើង​ឯក​ពី​ក្រុម​ទាំង​ពីរ​ហើយ។

 

ឯក្លិបបាល់ទាត់​អគ្គស្នងការដ្ឋាននរគបាលជាតិ ណាហ្កាវើល ខេមបូឌានថាយហ្គឺរ ក្រសួងការពារជាតិ និងស្វាយរៀង វិញ​កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​បាន​កៅអី​ក្រុម​ខ្លាំងទាំង៤ (Top 4)។ ដោយឡែកនៅតំបន់គ្រេាះថ្នាក់វិញដែលមាន ​ក្លិប​បាល់ទាត់​អាសីុអឺរ៉ុប​យូណាយធីត មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា វេស្ទើនអែហ្វសីុ និងគីរីវង់សុខសែនជ័យ កំពុង​តែ​ប្រជែង​គ្នា​ធ្វើ​យ៉ាង​ណា​អោយ​គេចផុតពីការកាត់ចោលនិងបន្តរក្សាខ្លួនបានលេងនៅលេងនៅលីកកំពូលបន្តទៀត។

 

12122937_835083456609502_616114379482464182_n