គីរីវង់ និង ណាហ្គា ត្រូវការ៣ពិន្ទុ​​ចាំបាច់​រៀង​ខ្លួន​ នៅ​រសៀល​នេះ​

By |

ក្រុម​បាល់ទាត់​គីរីវង់សុខសែនជ័យ នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុមណាហ្គាវើល វេលា​​ម៉ោ​ង៣:៣០ ​ល្ងាច​ថ្ងៃ​សៅរ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៥ នេះ លើ​​វាល​ស្មៅសិប្បនិមិត្ត​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​សប្ដាហ៍​ទី២១ នៃ​ពាន​រង្វាន់បាល់ទាត់លីកកំពូលកម្ពុជា ឆ្នាំ ២០១៥។

 

*ព័ត៌មាន​ពីគីរីវង់សុខសែនជ័យ

ក្រុមគីរីវង់សព្វថ្ងៃកំពុងស្ថិតនៅបាតតារាងក្រោយប្រកួតបាន២០ប្រកួតកន្លងមក មាន១១ពិន្ទុ ឈ្នះ ៣ ស្មើ ២ ចាញ់ ១៥ តែយ៉ាងណាក៍ដោយក្រុមមួយនេះនៅតែមានសង្ឃឹមក្នុងការគេចផុតពីតំបន់ដែលត្រូវគេកាត់ចោល បើសិ​នជាឈ្នះពីប្រកួតចុងក្រោយមែននោះ។

 
*កីឡាករ​គួរឱ្យ​ចាប់អារម្មណ៍

កីឡាករ ឯក សុភាព បាន​ក្លាយ​ជា​​កីឡាករ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ ព្រោះ​គ្រាប់​ទី២ របស់​​ក្រុម​គីរីវង់ ពេល​​ឈ្នះ​លើ​ភ្នំពេញក្រោន កើត​ចេញ​ពី​ថ្វី​ជើង​កីឡាករ​រូប​នេះ។ គិត​ត្រឹម​ពេល​នេះ សុភាព រក​គ្រាប់​បាល់​បាន ៨ គ្រាប់​ម្នាក់​ឯង ក្នុង​ចំណោម ២០ ប្រកួត​មក​នេះ។

 

 
*ជំនួប ៥ ប្រកួត​ចុងក្រោយ​របស់​គីរីវង់សុខសែនជ័យក្នុងពាន MCL 2015៖

-ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៥ ចាញ់ ១-៣ ខេមបូឌានថាយហ្គឹរ

-ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៥ ចាញ់ ០-៣ អគ្គស្នងការដា្ឋននគរបាលជាតិ

-ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៥ ឈ្នះ ២-១ ភ្នំពេញក្រោន

-ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៥ ចាញ់ ៣-១ បៀលប្រាយយូណាយធីត

-ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៥ ចាញ់ ០-៥ ស្វាយរៀងអេហ្វស៊ី

 
*ព័ត៌មាន​ពី​ក្រុមណាហ្គាវើល

ណាហ្គាពិតជាត្រូវការ៣ពិន្ទុសម្រាប់ការប្រកួតល្ងាចនេះ ដើម្បីអោយមានកន្លែងនៅវគ្គ៤ក្រុមចុងក្រោយ(play-off) ក្រោយប្រកួត២០ប្រកួតកន្លងមក មាន៣៥ពិន្ទុ ឈ្នះ ១១ ស្មើ ២ ចាញ់ ៧។

 
*កីឡាករ​ដែល​គួរឱ្យចាប់អារម្មណ៍

កីឡាករ Lelouma Barry ​ជា​​ខ្សែ​​បម្រើ​​មួយ​​រូប​​ដែល​​រក​​គ្រាប់​​បាល់​​ឱ្យ​​ក្រុម​​បាន​​ច្រើន​​ជាង​​គេ​​បើ​ធៀប​​នឹង​​​មិត្ត​រួម​​ក្រុម​​ដទៃ​ទៀត។ គិត​​ត្រឹម​​ពេល​​នេះ​​កីឡាករ​​ជនជាតិ ហ្គីណេ ម្នាក់​​នេះ​​រក​​គ្រាប់​​បាល់​​បាន ១៣ គ្រាប់ ក្នុង​​ចំណោម ២០ ប្រកួត​​កន្លង​ទៅ។

 

*ជំនួប ៥ ប្រកួតចុង​ក្រោយ​របស់​ណាហ្គាវើលក្នុង​ពាន MCL 2015៖

-ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៥ ឈ្នះ ៨-២ វេស្ទើនភ្នំពេញ

-ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៥ ស្មើ ១-១ អគ្គស្នងការដ្ឋាននគរបាលជាតិ

-ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៥ ចាញ់ ១-២ បឹងកេតអង្គរ

-ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៥ ឈ្នះ ០-២ ខេមបូឌានថៃហ្គឹរ

-ថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៥ ឈ្នះ ០-២ ក្រសួងការពារជាតិ

 

*ប្រវត្តិជួបគ្នារវាង គីរីវង់សុខសែនជ័យ និងណាហ្គាវើល

-ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៣ គីរីវង់សុខសែនជ័យ ០-១ ណាហ្គាវើល

-ថ្ងៃទី០២ ខែ កុម្ភះ ឆ្នាំ២០១៤ ណាហ្គាវើល ០-០ គីរីវង់សុខសែនជ័យ

-ថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០១៤(ពានរង្វាន់សម្តេចហ៊ុនសែន ) គីរីវង់សុខសែនជ័យ ០-១ ណាហ្គាវើល

-ថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០១៤ ណាហ្គាវើល ៣-១ គីរីវង់សុខសែនជ័យ

-ថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១៥  ណាហ្គាវើល ៣-០ គីរីវង់សុខសែនជ័យ