ណាហ្គាវើល វាយបកយកឈ្នះ គីរីវង់ ២ ទល់ ១

By |

ក្រុម​បាល់ទាត់​គីរីវង់សុខសែនជ័យ បានប្រកួតចាញ់ក្រុមណាហ្គាវើល ២ ទល់ ១ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៥ នេះ លើ​​វាល​ស្មៅសិប្បនិមិត្ត​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​សប្ដាហ៍​ទី២១ នៃ​ពាន​រង្វាន់បាល់ទាត់លីកកំពូលកម្ពុជា ឆ្នាំ ២០១៥។

 

ចប់តង់ទី១ ក្រុមទាំង២ មិនអាច​រកគ្រាប់បាល់បញ្ជូលទីគ្នាទៅវិញទៅមកបាននេាះទេ។ តែចូលដល់តង់ទី២ ក្រុមទាំង២ អាចទាត់ចូលទីគ្នារហូតដល់៣គ្រាប់ ពោលគឺកីឡាករ Akeeb Tunji របស់គីរីវង់ រកគ្រាប់បាល់នាំមុខនៅនាទី ៦១ តែ ជួន ជុំ របស់ណាហ្គាវើល តាមស្មើវិញនៅនាទី​ ៨១ ខណះ ខ្សែការពារ ទៀង ទីនី រកគ្រាប់បាល់ទី២ និងជាគ្រាប់ជ័យជម្នះអោយណាហ្គាវើល នៅនាទី ៩០ បូក១។
 
សម្រាប់ព័ត៌មានវិភាគនៃគូប្រកួតរវាងគីរីវង់​ និង​ ណាហ្គាវើល សូមចុចទីនេះ…
 
20151017034416

20151017034838

LineUp_Naga (1)Player-List_Kirivong-sok-senchey (1)