គីរីវង់សុខសែនជ័យ ឬ មជ្ឍមណ្ឌលកំចាត់មីន អាច​​រក​បាន​៣​ពិន្ទុ​នៅ​ល្ងាច​នេះ?

By |

នៅថ្ងៃព្រហស្បត្តិ៏ ទី២២ ខែតុលា ឆ្នាំ២០១៥ ក្រុមគីរីវង់សុខសែនជ័យ ( Kirivong Sok Sen Chey FC )ត្រូវជួបជាមួយក្រុម​មជ្ឍមណ្ឌលកំចាត់មីន ( CMAC United ) ដើម្បីបញ្ចប់ប្រកួតនៃសប្តាហ៏ទី២២ ជុំទី២ ថ្ងៃព្រហស្បត្តិ៏ ទី២២ ខែតុលា ឆ្នាំ២០១៥ របស់ក្របខ័ណ្ឌលីកកំពូលកម្ពុជា​រដូវកាល២០១៥ ដែលការប្រកួតនឹងប្រព្រឹត្តទៅលើទីលានកីឡដ្ឋានជាតិ ( National Stadium ) វេលាម៉ោង ៦ល្ងាច។

 

*ពត៌មានពីក្រុមគីរីវង់សុខសែនជ័យ

ក្លិបដទៃកំពុងប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់ទៅលេងវគ្គ Play-Off ចំណែកឯនៅតំបន់គ្រោះថ្នាក់ដែលនឹងត្រូវកាត់ចោលវិញ គីរីវង់សុខសែនជ័យ ស្ទើ​តែ​អស់​សង្ឃឹម​ទៅ​ហើយ​ក្នុង​ការ​ស្វែង​រក​ចំណាត់​ថ្នាក់​ល្អ​ណាមួយ​ដើម្បី​បន្ត​លេង​ជាមួយ​លីក​រដូវកាល​ក្រោយ។ សម្រាប់រដូវកាលនេះ គីរីវង់សុខសែនជ័យធ្វើមិនបានល្អនោះទេ ពោលគឺ ២១ប្រកួត ឈ្នះ​ត្រឹម​តែ​៣​លើក​ប៉ុណ្ណោះ​ ហើយស្មើ២លើក និងចាញ់ដល់ទៅ១៦លើក ចាញ់​ពិន្ទុ​ក្រុម​ដែល​នៅ​ខាង​លើ​ខ្លួន​គឺ​ក្រុម​ស៊ីម៉ាក់ ដែល​នឹង​ត្រូវ​ប្រកួត​ជាមួយ​​ថ្ងៃ​ព្រហស្បត្តិ៏នេះ ចំនួន ៣ពិន្ទុ។

 

*កីឡាករគួរឲ្យចាប់អារម្មណ៏

គីរីវង់សុខសែនជ័យ ពុំសូវមានកីឡាករលេចធ្លោឡើយក្នុងរដូវកាលនេះដោយហេតុថា កីឡាករ​ល្អៗ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​បាន​ចាកចេញ​​កាល​ពី​រដូវកាលមុន ហើយនេះជាមូលហេតុដែលធ្វើឲ្យទម្រង់លេងរបស់ក្លិបប្រែប្រួលគួរកត់សម្គាល់។

 

*៥ប្រកួតចុងក្រោយរបស់គីរីវង់សុខសែនជ័យ

-ថ្ងៃសៅរ៏ ទី១៩ ខែកញ្ញា ឆ្នាំ២០១៥ – ក្រសួងការពារជាតិ ៣-០ គីរីវង់សុខសែនជ័យ

-ថ្ងៃព្រហស្បត្តិ៏ ទី២៤ ខែកញ្ញា ឆ្នាំ២០១៥ – ភ្នំពេញក្រោន ១-២ គីរីវង់សុខសែនជ័យ

-ថ្ងៃសៅរ៏ ទី ២៦ ខែកញ្ញា ឆ្នាំ២០១៥ – គីរីវង់សុខសែនជ័យ ៣-១ បៀលប្រាយយូណាយធីត

-ថ្ងៃពុធ ទី ៣០ ខែកញ្ញា ឆ្នាំ២០១៥ – គីរីវង់សុខសែនជ័យ ០-៥ ស្វាយរៀង

-ថ្ងៃសៅរ៏ ទី ១៧ ខែតុលា ឆ្នាំ២០១៥ – គីរីវង់សុខសែនជ័យ ១-២ ណាហ្គាវើល

 

*ពត៌មានពីក្រុមមជ្ឍមណ្ឌលកំចាត់មីន ( CMAC United )

ស៊ីម៉ាក់ កំពុងតែស្ថិតក្នងតំបន់ដ៏យ៉ាប់យឺុនដូចគ្នាជាមួយនឹងគីរីវង់សុខសែនជ័យដែរ។ ប្រកួត២១លើក ឈ្នះ៣លើក ស្មើ​៥​លើក​ និង​ចាញ់១៣លើក មាន១៤ពិន្ទុ ឈរលេខរៀងទី១០​ក្នុងលីកកំពូលកម្ពុជារដូវកាល២០១៥នេះ។ ៥ប្រកួតចុងក្រោយ ស៊ីម៉ាក់ ឈ្នះបានតែ១ប្រកួតប៉ុណ្ណោះ ដែលនេះគឺជាស្ថិតិគួរឲ្យបារម្មណ៏របស់ក្រុម។ តែយ៉ាងណាក៏ដោយថ្ងៃនេះ ស៊ីម៉ាក់ ត្រូវ​ការ​ត្រឹម១ពិន្ទុប៉ុណ្ណោះដើម្បីបន្តនៅលេងក្នុងក្របខ័ណ្ឌលីកកំពូលនេះតទៅទៀត។

 

*កីឡាករគួរឲ្យចាប់អារម្មណ៏

កីឡាករបរទេស Ota Takahiro ជាកីឡាករដ៏លេចធ្លោរបស់ក្រុមស៊ីម៉ាក់នៅក្នុងការសម្រេចគ្រាប់បាល់ជារៀងរាល់ដង។ ប្រកួត​ចុង​ក្រោយទល់នឹងខេមបូឌានថាយហ្គឺរ គឺគេស៊ុតបញ្ចូលទីនាំមុខក្រុមខេមបូឌានថាយហ្គឺរ១គ្រាប់ បើ​ទោះបី​ជា​លទ្ធផល ស៊ីម៉ាក់ ចាញ់ ១ទល់២ក៏ដោយ។

 

*៥ប្រកួតចុងក្រោយរបស់ក្រុមមជ្ឍមណ្ឌលកំចាត់មីន

-ថ្ងៃសៅរ៏ ទី១៩ ខែកញ្ញា ឆ្នាំ២០១៥ – មជ្ឍមណ្ឌលកំចាត់មីន ១-១០ ភ្នំពេញក្រោន

-ថ្ងៃពុធ ទី២៣ ខែកញ្ញាឆ្នាំ២០១៥ – មជ្ឍមណ្ឌលកំចាត់មីន ៣-១ វេស្ទើនភ្នំពេញ

-ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញ ឆ្នាំ២០១៥ – អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១ មជ្ឍមណ្ឌលកំចាត់មីន

-ថ្ងៃព្រហស្បត្តិ៏ ទី០១ ខែតុលា ឆ្នាំ២០១៥ – មជ្ឍមណ្ឌលកំចាត់មីន ០-៣ បឹងកេតអង្គរ

-ថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៥ – ខេមបូឌានថាយហ្គឺរ ២-១ មជ្ឍមណ្ឌលកំចាត់មីន

 

ក្លិបទាំងពីរទើបតែបានជួបគ្នាក្នុងរដូវកាលនេះប៉ុណ្ណោះ ដោយហេតុថាមជ្ឍមណ្ឌលកំចាត់មីន ( CMAC United ) ទើប​តែ​ឡើង​មក​ពី​ក្របខ័ណ្ឌ ក១ ក្នុង​រដូវកាល​នេះ​ប៉ុណ្ណោះ។

 

*ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ៖

រដូវកាល២០១៥ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ ជុំទី១ – មជ្ឍមណ្ឌលកំចាត់មីន ១-១ គីរីវង់សុខសែនជ័យ