អាជ្ញាកណ្ដាល​ជនជាតិ​ម៉ាឡេស៊ី នឹង​ដឹកនាំ​​ជំនួប​​រវាង​បឹងកេត និង Lao Toyota នៅ​ថ្ងៃ​ស្អែក

By |

លោក​អាជ្ញាកណ្ដាល Suhaizi Bin Shukri ជនជាតិ​ម៉ាឡេស៊ី នឹង​ដឹកនាំ​ការ​ប្រកួត​រវាង​ក្រុម បឹងកេតអង្គរ និង​ម្ចាស់​ផ្ទះ​ Lao Toyota ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015 នៅ​​វេលា​ម៉ោង​៦ ល្ងាច​ថ្ងៃ​ទី ១ ខែ វិចិ្ឆកា ឆ្នាំ២០១៥ ស្អែក​នោះ​ទេ លើ​ទីលាន Chao Anouvong ក្នុង​ទីក្រុង​វៀងច័ន្ទន៍។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​​ថ្នាក់​ដឹកនាំ​ក្រុម ព្រឹក​មិញ​នេះ។

ទន្ទឹម​នឹង​ការ​ដឹកនាំ​របស់​លោក Suhaizi Bin Shukri លើ​ទីលាន​ក៏​មាន​ជំនួយការ​អាជ្ញាកណ្ដាល​ចំនួន ២ រូប​ផ្សេង​ទៀត​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​ដូច​គ្នា​គឺ​លោក Sivanesan Muniandy និង​លោក Mohd Shahreen Bin Che Omar ខណៈ​លោក Hadimin Shahbuddin ជនជាតិ​ប្រ៊ុយណេ ជា​មន្រ្តី​ទី៤។