ណាហ្កាវើល​ ឬក៏​ បឹងកេតអង្គរ​ អាចកក់​កៅអី​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ល្ងាច​នេះ​បាន?

By |

ក្រុម​បាល់ទាត់​ណាហ្កាវើល នឹង​បើក​ទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ទទួល​ស្វាគមន៍​​ក្រុម​​បាល់ទាត់​បឹងកេតអង្គរ នៅ​វេលាម៉ោង ៦:០០​ នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្នុង​ជំនួប​ជើង​ទី​២​វគ្គ​ខ្វែង (Play-Off) នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា​ប្រចាំ​ឆ្នាំ ​២០១៥ ។ ការប្រកួតក៏នឹងមានផ្សាយផ្ទាល់នៅលើកញ្ជក់ទូរទស្សន៍ BTV ផងដែរ។

 

*ពត៌មានពីក្រុមណាហ្គាវើល
ក្រុមណាហ្គាវើល ​ ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ​កាល​ពី​ជើង​ទី​១​ ដោយ​អាច​យក​ឈ្នះ​ទៅ​លើ​បឹងកេតអង្គរ ដោយ​លទ្ធផល​ ១​ ទល់​ ៣​ នៅ​ផ្ទះ​របស់​បឹងកេត ផ្ទាល់។ ចំពោះ​ការ​ប្រកួត​នេះ​ណាហ្កាវើល ត្រូវ​ការ​ត្រឹមតែ​ស្មើ​ក៏​អាច​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​បន្ត​បាន​ដែរ។
 
ងាក​មក​បញ្ហា​កីឡាករ​របួស​វិញ​ ណាហ្កាវើល​ ប្រហែល​ជា​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​១​រូប​គឺ​កីឡាករ​ ស៊ុន​ សុវណ្ណរិទ្ធី​ ដោយ​សារ​តែ​រូប​គេ​កំពុង​មាន​បញ្ហា​របួស។ ដោយ​ឡែក​កីឡាករ​ គួច​ សុកុម្ភះ​ អាច​ចូល​លេង​វិញ​បាន​ហើយ​ក្រោយ​មាន​បញ្ហា​របួស​បន្តិចបន្តួច​កាល​ពី​ពេល​កន្លង​ទៅ។
 
*កីឡាករគួរចាប់អារម្មណ៏
កីឡាករ Lelouma Barry ​ជា​​ខ្សែ​​បម្រើ​​មួយ​​រូប​​ដែល​​រក​​គ្រាប់​​បាល់​​ឱ្យ​​ក្រុម​​បាន​​ ច្រើន​​ជាង​​គេ​​បើ​ធៀប​​នឹង​​​មិត្ត​រួម​​ក្រុម​​ដទៃ​ទៀត។ គិត​​ត្រឹម​​ពេល​​នេះ​​កីឡាករ​​ជនជាតិ ហ្គីណេ ម្នាក់​​នេះ​​រក​​គ្រាប់​​បាល់​​បាន ១៣ គ្រាប់ ក្នុង​​ចំណោម ២៣ ប្រកួត​​កន្លង​ទៅ។
 
*៥​ប្រកួត​ចុង​ក្រោយ​របស់​ណាហ្គាវើល​ក្នុង​ពាន MCL៖
សម្រាប់ ​ពាន​រង្វាន់ MCL 2015 ចំនួន ៥ ប្រកួត​ចុង​ក្រោយ​នេះ​ក្រុម​ណាហ្គាវើល បាន​ប្រកួត​ឈ្នះ​គូ​ប្រកួត​បាន​ ៤ លើក​និង​ចាញ់ចំនួន ១​លើក។ ខាង​ក្រោម​ជា​ទិន្នន័យ​សរុប​នៃ​ការ​ប្រកួត​របស់​ក្រុម​ណាហ្កាវើល៖
-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥៖ ខេមបូឌានថាយហ្គឹរ ០-២ ណាហ្កាវើល
-ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥៖ ក្រសួងការពារជាតិ ០-២ ណាហ្កាវើល
-ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥៖ គីរីវង់សុខសែនជ័យ ១-២ ណាហ្កាវើល
-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥៖ ស្វាយរៀង ៤-២ ណាហ្កាវើល
-ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥៖​ បឹងកេតអង្គរ ១-៣ ណាហ្កាវើល

 
*ពត៌មានពីក្រុមបឹងកេតអង្គរ
ថ្វី​ត្បិត​តែ​បរាជ័យ​កាល​ពី​ជើងទី១ តែ​បឹងកេត នៅ​មិន​ទាន់​អស់​សង្ឃឹម​នៅ​ឡើយ​ទេ​ ដោយ​ចាំបាច់​ត្រូវ​ការ​គ្រាប់​បាល់​៣​គ្រាប់​ឡើង​ទៅ​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គផ្ដាច់ព្រ័ត្រ។ លោក​ ប្រាក់​ សុវណ្ណារ៉ា​ បាន​ប្រាប់​ថា​ពុំ​មាន​កីឡាករ​ណា​ម្នាក់​ជួប​បញ្ហា​របួស​ឡើយ​ ពោល​គឺ​ពេញ​ជើង​ល្អ​ណាស់។
 

*កីឡាករគួរចាប់អារម្មណ៏
កីឡាករ ចាន់ វឌ្ឍនាកា គឺ​ជា​កីឡាករ​ឆ្នើម​សម្រាប់​ក្រុម ដោយ​រក​បាល់​សឹង​តែ​គ្រប់​ការ​ប្រកួត​ ព្រម​ទាំង​ប្រាកដ​ខ្លួន​ឯង​ថា​នឹង​ក្លាយ​​ជា​ម្ចាស់​ស្បែក​ជើង​មាស​ ប្រចាំឆ្នាំ​២០១៥ ក្រោយ​រក​បាន​៣៥គ្រាប់។ ថ្មីៗ​នេះ​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​​តែ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​រូបនេះ​ ក៏​បាន​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ ជួយ​អោយ​ក្រុម​បឹងកេតអង្គរ​ យក​ឈ្នះ​ទៅ​លើ​ក្រុម​របស់​ឡាវ​ Lao Toyota ២​ ទល់​ ០​ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​ TOYOTA MEKONG CLUB CHAMPIONSHIP ប្រចាំ​ឆ្នាំ​២០១៥​ ផង​ដែរ។

 
*៥​ប្រកួត​ចុង​ក្រោយ​របស់​បឹងកេតអង្គរ ក្នុង​ពាន​ MCL៖
​៥​ប្រកួត​ចុង​ក្រោយ​របស់​បឹងកេតអង្គរ គឺ​ឈ្នះ​៤​ ប្រកួត​និង​ចាញ់​១ប្រកួត។ ខាង​ក្រោម​ជា​ទិន្នន័យ​នៃ​ការ​ប្រកួត​របស់​បឹងកេតអង្គរ៖
-ថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៥៖ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ០-៣ បឹងកេតអង្គរ
-ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៥៖ បឹងកេតអង្គរ ១-០ ក្រសួងការពារជាតិ
-ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៥៖ បឹងកេតអង្គរ ៥-២ វេស្ទើន
-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥៖ បឹងកេតអង្គរ ៤-២ ភ្នំពេញក្រោន
-ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥៖​ បឹងកេតអង្គរ ១-៣ ណាហ្កាវើល
 
*ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ៖
ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ ៥​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ពាន MCL បឹងកេតអង្គរ ​ឈ្នះ​៤ លើក​និង​មិន​ដែល​ស្មើ​ឡើយ​ ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​ណាហ្កាវើល​ ជា​អ្នក​ឈ្នះ​ម្ដង។ ខាង​ក្រោម​ជា​ប្រវត្តិ​ប្រកួត​សរុប​របស់​ក្រុម​ទាំងពីរ៖
-រដូវកាល ២០១៤ ថ្ងៃទី១៥ ខែកុម្ភះ ជើងទី១៖ បឹងកេតអង្គរ ២-១ ណាហ្កាវើល
-រដូវកាល ២០១៤ ថ្ងៃទី០៧ ខែមិថុនា ជើងទី២៖ ណាហ្គាវើល ០-២ បឹងកេតអង្គរ
-រដូវកាល ២០១៥ ថ្ងៃទី២២ ខែកក្កដា ជើទី១៖ បឹងកេតអង្គរ ១-០ ណាហ្គាវើល
-រដូវកាល ២០១៥ ថ្ងៃទី២៤ ខែកញ្ញា ជើងទី២៖ ណាហ្កាវើល ១-២ បឹងកេតអង្គរ
-រដូវកាល២០១៥​ ថ្ងៃទី២៥ ខែតុលា ជើងទី១៖​ បឹងកេតអង្គរ ១-៣ ណាហ្កាវើល​ (វគ្គខ្វែង)