ជិតផុត​ម៉ោង​ហើយ ! សហព័ន្ធ​ជ្រើសរើស​ក្មេង​កាន់​ដៃ​ជាមួយ​ជម្រើស​ជាតិ​ជប៉ុន​ពេល​ដើរ​ចូល​ទីលាន​ប្រកួត

By |

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ដើម្បី​ជ្រើសរើស​កុមារា​កុមារី ដើរ​ចេញ​កាន់​ដៃ​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភពលោក ឆ្នាំ២០១៨ 2018 FIFA World Cup Russia វគ្គ​ជម្រុះ​តំបន់​អាស៊ី​ជុំ​ទី​២ ជើង​ទី​២ ថ្ងៃ​ទី ១៧ ខែ វិចិ្ឆកា ឆ្នាំ​២០១៥ ម៉ោង ៧:១៤ ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ រវាង​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ ប្រកួត​ជាមួយ ក្រុម​ជម្រើស​ជាតិ​ជប៉ុន។

 

សម្រាប់​លក្ខខណ្ឌ​ចូលរួម បងប្អូន​៣​នាក់​ណា​ដែល​ “share” post របស់​សហព័ន្ធ​ហើយ​មាន “likes” ច្រើន​ជាង​គេ​ នៅ​លើ​ហ្វេសប៊ុក មុន​ពេល​ពេល​កណ្តាលអធ្រាត្រ​ចូល​ថ្ងៃ អាទិត្យ ១៤/១១/២០១៥ នឹង​មាន​ឱកាស​ឈ្នះ​ឱ្យ​ កូន​ក្មួយ​ឬ​ប្អូន​ម្នាក់​ធ្វើ​ជា​ កុមារ​ដើរ​ចេញ​ជាមួយ​ កីឡាករ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន។ ដូច្នេះ​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។

 

លក្ខណៈ​វិនិច្ឆយ​របស់​កុមារ​គឺ៖
– កុមារ​មាន​អាយុ​ពី៤ទៅ៨ឆ្នាំ
– អាច​ជា​ក្មេង​ប្រុស​ឬ​ក្មេងស្រី
– មាន​សញ្ជាតិ កម្ពុជា

 

សម្រាប់​អ្នក​មាន​ចំណាប់អាម្មណ៍​សូម​ចុច​តំនរ​ភ្ជាប់​​ទីនេះ…