ទៅ​ទស្សនា​ផ្ទាល់​ជំនួប​រវាង​បឹងកេត និង Yangon United មាន​ឱកាស​ឈ្នះ​ម៉ូត និង​ទូរស័ព្ទ iPhone 6s

By |

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន TOYOTA Cambodia បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់ Toyota Mekong Club Championship 2015 រវាង​ក្រុម​បឹងកេតអង្គរ ជាមួយ​ក្រុម Yangon United របស់​មីយ៉ាន់ម៉ា នៅ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ​​នឹង​មាន​រង្វាន់​លើក​ទឹក​ចិត្ត​​សម្រាប់​អ្នក​ទៅ​ទស្សនា​ផ្ទាល់ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។

 

សម្រាប់​អ្នក​ទស្សនា​ផ្ទាល់​មាន​ឱកាស​ចូល​លេង​ក្នុង​ហ្គេម Kick & Win point ដែល​អាច​នឹង​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 6s មួយគ្រឿង ហើយ​នៅ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​មាន​ការ​ចាប់​រង្វាន់​ម៉ូតូ​ម៉ាក Yamaha ១ គ្រឿង​ដល់​អ្នក​គាំទ្រ​ដែល​តាម​ដាន​ការ​ប្រកួត​តាំង​ពី​ដើម​រហូត​ដល់​ចប់​ផង​ដែរ។

 

កុំ​ភ្លេច​ណា! ជួប​គ្នា​នៅ​​ម៉ោង​៦:៣០ នាទី​ល្ងាច​នេះ​ បាន​ទស្សនា​ការ​ប្រកួត​ហើយ​មាន​ឱកាស​ឈ្នះ​រង្វាន់​ទៀត។
 
រូប៖ TOYOTA Cambodia