វីដេអូហាយឡាយ អំពីការប្រកួតរវាងបឹងកេតអង្គរ និង​ Becamex Binh Duong FC

By |

មុននេះបន្តិចក្រុមបឹងកេតអង្គរអែហ្វស៊ីរបស់ព្រះរាជាណាចក្រកម្ពុជា​ បានបំបាក់ក្រុមជើងខ្លាំងរបស់ប្រទេសវៀតណាម Becamex Binh Duong FC ៣ទល់២ ឡើងទៅវគ្គផ្តាច់ព្រ័ត្តនៃពានរង្វាន់ប្រចាំអនុតំបន់ទន្លេមេគង្គ ( Toyota Mekong Club Championship 2015 ) 

 

ក្នុង​តង់​ទី១ ប្រកួត​បាន ១៣ នាទី កីឡាករ NSI AMOUGOU របស់ Becamex Binh Duong FC បាន​រក​គ្រាប់​បាល់​នាំ​មុខ​ក្រុម​បឹងកេតអង្គរ ១ ទល់ ០។ ប៉ុន្ដែ​ចូល​ដល់​នាទី ៤០ កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេតអង្គរ បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ ដោយ​បាល់​ពិន័យ​១១ ម៉ែត្រ។ ចូល​ដល់​តង់​ទី២ កីឡាករ វឌ្ឍនាកា ដដែល​បាន​រក​គ្រាប់​បាល់​ទី២ នៅ​នាទី​ ៥៤ និង​គ្រាប់​ទី៣ នៅ​នាទី ៨០ ខណៈ១ គ្រាប់​វាយ​បក​​ចុង​ម៉ោង​របស់​ក្រុម Becamex Binh Duong FC រក​បាន​ដោយ​កីឡាករ Nguyen Anh Doc នៅ​នាទី ៨៩។ ចប់​ការ​ប្រកួត​បឹងកេតអង្គរ ឈ្នះ ម្ចាស់​ផ្ទះ Becamex Binh Duong FC ដែល​ជា​ជើង​ឯក​លីក​វៀតណាម ៣ ទល់ ២។

 

តោះទៅទស្សនាវីដេអូហាយឡាយទាំងអស់គ្នា៖
 

 

វីដេអូ៖  VPF