Buriram United ឈ្នះពានរង្វាន់ចំនួន៣ នៅក្នុងឆ្នាំ២០១៥នេះ មុន​ប៉ះបឹងកេតអង្គរ

By |

ក្លិប Buriram United គឺជាក្លិបបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមក្លិបដទៃផ្សេងទៀតរបស់ប្រទេសថៃ ចាប់ពី​ក្លិបនេះ​ត្រូវ​បាន បង្កើតឡើងតាំងពីឆ្នាំ១៩៧០ហើយ Buriram United ក្លាយជាម្ចាស់ពានរង្វាន់ចំនួន៤ផ្សេងៗគ្នា ក្រោមការ​ដឹកនាំរបស់គ្រូបង្វឹក សញ្ជាតិ ប្រ៊េស៊ីល លោក Alexandre Gama ចូលមកដឹកនាំ ក្នុងនោះគឺ Thailand Premier League ២លើក, Thailand League Cup ១លើក និង Kor Royal Cup ១លើក។

 

១.Kor Royal Cup

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ Buriram United បានលើកពាន Kor Royal Cup ក្រោយពីឈ្នះក្រុម Bangkok Glass ១ទល់០​ ហើយ​ពានរង្វាន់នេះ គឺជាការប្រកួតរវាងម្ចាស់ពាន Thai Premier League និងម្ចាស់ពាន Thailand FA Cup ។ លើសពីនេះទៅទៀត Buriram គឺជាម្ចាស់ពានរង្វាន់នេះ៣ឆ្នាំជាប់ៗគ្នាផងដែរ។

 

២.Thai League Cup

នៅថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៥ Buriram United ក៏បានក្លាយជាម្ចាស់ពានរង្វាន់ Thai League Cup ជាលើកទី៤ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន​បន្ទាប់ពីប្រកួតឈ្នះក្រុម Sisaket FC ក្នុងវគ្គផ្តាច់ព្រ័ត្ត ១ ទល់ ០។ ជ័យជំនះពីការប្រកួតនេះហើយ ដែជាមូលហេតុធ្វើឲ្យ Buriram មានកៅអី​វគ្គផ្តាច់ព្រ័ត្តក្នុងពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ២០១៥នេះ។

 

៣.Thailand Premier League

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ ពោលគឺកាលពីដើមខែកន្លងទៅថ្មីៗនេះ Buriram United ក៏បានក្លាយជាម្ចាស់ពានរង្វាន់លីកកំពូលរបស់ថៃ​ជាលើកទី៥ បន្ទាប់ពីប្រកួត៣៤លើក មាន ៨៤ពិន្ទុ ដាច់ឆ្ងាយពីក្រុមចំណាត់ថ្នាក់លេខ២។ អ្វីដែលគួរឲ្យចាប់អារម្មណ៏នោះគឺថា ក្នុងថ្ងៃ​ដដែលនោះ គឺជាថ្ងៃដែលបឹងកេតអង្គរអែហ្វស៊ី បានយកឈ្នះក្រុមBecamex Binh Duong FC ៣ទល់២ ក្នុងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្ត​នៃពានរង្វាន់តូយ៉ូតាប្រចាំអនុតំបន់ទន្លមេគង្គ២០១៥ ( Toytoa Mekong Club Championship 2015 )។

 

គួររំលឹកឡើងវិញថា ក្រុម Buriram United នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ Supachalasai របស់ខ្លួន ទទួលស្វាគមន៏ក្រុមភ្ញៀវ បឹងកេតអង្គរអែហ្វស៊ីក្នុងវគ្គផ្តាច់ព្រ័ត្តនៃពានរង្វាន់ Toyota Mekong Club Championship 2015 (TMCC2015) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង០៧យប់។