គ្រូ​បឹងកេត ថា​ខ្លួន​​ជា Fan របស់ Buriram ខណៈ​ Buriram ថា​កីឡាករ​ល្អៗដែល​របួស​ត្រឡប់​មក​វិញ​ហើយ

By |

តំណាង​ក្រុម​បឹងកេតអង្គរ របស់​កម្ពុជា និង​ក្រុម Buriram United របស់​ថៃ បាន​ធ្វើ​សន្និសីទ​​សារព័ត៌មាន​រួម​គ្នា​នៅ​រសៀល​​ថ្ងៃ​សុក្រ ទី ១៨ ខែ ធ្នូ នេះ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​រាជធានី​បាងកក មុន​ការ​ប្រកួត​គ្នា​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ។

 

សម្រាប់​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​របស់​ក្រុម​បឹងកេតអង្គរ បាន​លើក​ឡើង​ថា​៖«​នេះ​ជា​រឿង​ល្អ​មួយ​ដែល​ពួក​យើង​បាន​ប្រកួត​ជាមួយ​ក្រុម Buriram United របស់​ថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ សម្រាប់​ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម Buriram United ផង​ដែរ»។

 

ចំណែក​លោក Thadthep Pitakpodsin អ្នកចាត់ការ​ទូទៅ​ក្រុម​បាល់ទាត់ Burriram United របស់​ថៃ​បាន​លើក​ឡើង​ថា៖ «កីឡាករ​ឆ្នើម​ៗ​របស់​យើង​មួយ​ចំនួន​បាន​រង​របួស​ តែ​ជា​សំណាង​ល្អ​ មក​ទល់​ពេល​នេះ​ ពួក​គេ​បាន​ជា​សះស្បើយ​ទាន់​ការ​ប្រកួត​នា​ថ្ងៃ​ទី​២០​នេះ​ ហេតុ​នេះ​យើង​មាន​ក្រុម​កីឡាករ​ដ៏​ល្អ​មួយ​ សម្រាប់​លេង​ទល់​នឹង​បឹងកេត។ ពួក​យើង​បាន​តាមដាន​ការ​ប្រកួត​របស់​បឹង​កេត​ គ្រប់​ប្រកួត​តាំង​ពី​ជុំ​ដំបូង​រហូត​ដល់​វគ្គ​នេះ​ ហើយ​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ ដែល​បឹងកេត​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដូចនេះ​ពិត​បឹងកេត​ជា​ក្រុម​ដ៏​រឹងមាំ​មួយ​ ដែល​មិន​អាច​មើល​ស្រាល»។

 

ក្រុមបាល់ទាត់ Buriram United ដែល​ជា​ជើង​ឯក​ពាន​រង្វាន់ Toyota League Cup របស់​ថៃ នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Suphachalasai Stadium ក្នុង​ទីក្រុង​បាងកក ទទួល​ភ្ញៀវ​ក្រុម​បឹងកេតអង្គរ របស់​កម្ពុជា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship 2015 (TMCC 2015) វេលា​ម៉ោង ៧ ល្ងាច​ថ្ងៃ​អាទិត្យ ទី ២០ ខែ ធ្នូ ចុង​សប្ដាហ៍​នេះ៕

 

ខាង​ក្រោម​ជា​ទិដ្ឋភាព​នៅ​ក្នុង​សន្និសិទសារព័ត៌មាន​រសៀល​នេះ៖

 

Toyota Mekong Club Championship 2015 1 Toyota Mekong Club Championship 2015 2 Toyota Mekong Club Championship 2015 3 Toyota Mekong Club Championship 2015 4 Toyota Mekong Club Championship 2015 5 Toyota Mekong Club Championship 2015 6 Toyota Mekong Club Championship 2015 7 Toyota Mekong Club Championship 2015 8 Toyota Mekong Club Championship 2015 9 Toyota Mekong Club Championship 2015 10 Toyota Mekong Club Championship 2015 11 Toyota Mekong Club Championship 2015 13