ព្រឹទ្ធាចារ្យ​បាល់ទាត់​​ជឿជាក់​ថា​បឹងកេត​នឹង​ធ្វើ​បាន​ល្អ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ (វីដេអូ)

By |

លោក​តា សួន អ្នក​គាំទ្រ​បាល់ទាត់​​មួយ​រូប​ដែល​សឹងតែ​មិន​ដែល​បាត់​មុខ​ក្នុង​ប្រកួត​ណាមួយ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្លិប​បឹងកេតអង្គរ អញ្ញើញ​ឱ្យ​មក​ទស្សនា​ការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ក្នុង​ពាន​រង្វាន់​ Toyota Mekong Club Championship 2015 នៅ​ទីក្រុង​បាងកក ដែរ។
 
ព្រឹទ្ធាចារ្យ​បាល់ទាត់​រូប​នេះ​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ We Are Football នៅ​ល្ងាច​​ថ្ងៃ​សៅរិ៍​ម្សិលមិញ​អំឡុង​ពេល​លោក​តា​កំពុង​ទស្សនា​ការ​ហ្វឹកហាត់​របស់​ក្រុម​បឹងកេតអង្គរ លើ​ទីលាន​ ​កីឡដ្ឋាន Suphachalasai Stadium (វីដេអូ​ខាង​ក្រោម)។
 
វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​បឹងកេតអង្គរ របស់​កម្ពុជា ប្រកួត​ជាមួយ​ក្រុម Buriram United របស់​ថៃ​​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៧ យប់​ថ្ងៃ​អាទិត្យ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​លើ​ទីលាន​កីឡដ្ឋាន Suphachalasai Stadium ក្នុង​ទីក្រុង​បាងកក។
 
សូមទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖