គ្រូ​បង្វឹក​របស់​​ GFA Soriya ធ្វើ​ជា​គ្រូ​ក្នុង​ក្រុម Asian All Star ប្រកួត​បាល់​ទាត់​មនុស្ស​ធម៌​នៅ​កម្ពុជា

By |

កីឡាករ​ជនជាតិ​បរទេស​ប្រចាំ​ទ្វីប​អាស៊ី​ (កីឡាករ​ជនជាតិ​អាស៊ី​​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា) ចំនួន​​ ១៦ នាក់​បណ្ដោះអាសន្ន​​សមាជិក​ក្នុង​លីក​កំពូល​កម្ពុជា ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ជប៉ុន​នឹង​ចូលរួម​​ជាមួយ​ក្រុម Asian All Star ប្រកួត​បាល់ទាត់​ជាមួយ​ក្រុម MFCL-All Star ក្នុង​យុទ្ធនាកា​បែប​មនុស្សធម៌​មួយ​នៅ​ចុង​ចុង​សប្ដាហ៍​នេះ ដើម្បី​រក​ប្រាក់​កម្រៃ​ជួយ​ដល់​កុមារ​​ក្រីក្រ និង​រស់​នៅ​តំបន់​ដាច់ស្រយាល​នៅ​កម្ពុជា។

 

លោក Tetsu Karakida គ្រូ​បង្វឹក​ប្រចាំ​​សាលា​បាល់ទាត់ GFA Soriya (សាល​បាល់ទាត់​ដែល​បង្កើត​ឡើង​ដោយ​កីឡាករ​បាល់ទាត់​ជនជាតិ​ជប៉ុន Ota នៅ​កម្ពុជា) នឹង​ដឹកនាំ​ក្រុម​​កីឡាករ Asian All Star ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ខណៈ​បញ្ជី​ឈ្មោះ (ខាង​ក្រោម) មាន​ការ​ប្រែប្រួល​​បន្ថែម​ខ្លះៗ។

 

គម្រោង Kid Project បាន​រៀបចំ​គម្រោង​ប្រកួត​បាល់ទាត់​មិត្តភាព​មួយ​រវាង​កីឡាករ​ល្អៗ​ក្នុង​លីក​កំពូល​កម្ពុជា (MFCL-All Star) ជាមួយ​ក្រុម​បាល់ទាត់ Asian All Starនៅ​​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ ខាង​មុខ​លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្ដាត​ចាស់) ចាប់​ពី​ម៉ោង ៣ ដល់ ម៉ោង ៥ ល្ងាច​។

 

ការ​ប្រកួត​នេះ​នឹង​មាន​ការ​លក់​សំបុត្រ​ចូល​ទស្សនា ក្នុង​តម្លៃ ៥ ពាន់​រៀល ខណៈ​ប្រាក់​ដែល​ទទួល​បាន​ពី​កម្មវិធី​មនុស្សធម៌​នេះ​នឹង​ផ្ដល់​ជូន​ដល់​អង្គការ​ពាក់ព័ន្ធ​មួយ​ចំនួន។ សម្រាប់​ទស្សនិកជន​ដែល​មាន​ចិត្ត​ចង់​បរិចារ​ថវិកា​តាម​រយៈ​ការ​ប្រកួត​បាល់ទាត់​នេះ​ ឬ ជាវ​សំបុត្រ​ចូល​ទស្សនា​សូម​ទាក់ទង​ទៅ​កាន់​អ្នក​រៀបចំ​កម្មវិធី​ដូចជា 0969953281 Yana ,010900740 Ousa, 012 946 420 Dona,095 566 888 Visal៕

 

សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម MFCL-All Star របស់​កម្ពុជា សូម​ចុច​អាន​នៅ​ទីនេះ…

 

Kid Project
 

បញ្ជី​ឈ្មោះ​កីឡាករ Asian All Star

.

ឈ្មោះ​

ឈ្មោះ​នៅ​លើ​អាវ

ក្លិប​

1

Yasuyuki YoshidaYOSHIDAខេមបូឌានថាយហ្គឺរ​

2

Marin TakanoMARIN

3

Takuya WatanabeWATANABE

4

Taku YanagidateTAKUក្រសួងការពារជាតិ​

5

Kazu YanagidateKAZU.Y

6

Takahito OtaOTTIស៊ីម៉ាក់​

7

Shinya YamamotoSHINYA

8

Kazuki TatsutaKAZU.Tក្រសួងការពារជាតិ​

9

Masahiro FukasawaMASAណាហ្គាវើល​

10

Tetsu KarakidaKARA(គ្រូ​បង្វឹក​)

11

Ryuto KanemitsuKANEMITSU

12

Junichi OzawaJUNICHI.O

13

Taiichiro SaitoT.SAITO

14

Naoki NishiyamaNISHIYAMA

15

Futa HondoFUTA

16

Akira HigashiyamaHIGASHIYAMA