ខ្សែ​ប្រយុទ្ធ​ជនជាតិ​ហុល្លង់ Elroy van der Hooft អាច​នឹង​មក​លេង​នៅ​នៅ​កម្ពុជា​ជា​លើក​​ទី៤

By |

ខ្សែប្រយុទ្ធ​ជនជាតិ​ហុល្លង់ Elroy van der Hooft បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា​រូប​គេ​អាច​នឹង​ត្រឡប់​មក​ប្រកប​អាជីព​នៅ​កម្ពុជា ជា​លើក​ទី៤ ប្រសិន​បើ​រូប​គេ​ចរាចរ​ជាមួយ​ក្រុម​របស់​កម្ពុជា (មិន​បង្ហាញ​ឈ្មោះ) បាន​សម្រេច។

 

សំណេរ​របស់​​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា៖ «ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​យើង​ខ្ញុំ​រឿង​ត្រឡប់​មក​កម្ពុជា​វិញ ខ្ញុំ​ចង់​ឆ្លើយ​ថា​ពាក្យ​ចចាម​អារ៉ាម​នេះ​គឺ​ពិត​មែន​ ហើយ​ខ្ញុំ​កំពុង​ចរចារ​ជាមួយ​ក្រុម​បាល់ទាត់​មួយ​នៅ​កម្ពុជា​ដើម្បី​លេង​ម្តង​ទៀត​លើ​ទឹកដី​កម្ពុជា​ ហើយ​ប្រសិន​បើ​ការ​ចរចារ​រលូន​ទៅ​មុខ សុបិន្ត​មួយ​នឹង​ក្លាយ​ជា​ពិត ព្រោះ​ខ្ញុំ​នឹក​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ថ្ងៃ​ និង​ជា​ពិសេស​អ្នក​គាំទ្រ»។

 
 Elroy

 

កីឡាករ Elroy ធ្លាប់​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​កម្ពុជា ជាមួយ​ក្លិប​ភ្នំពេញក្រោន កាល​ពី​រដូវកាល​២០១៣ ក្រោយ​មក​ទៀត​រូប​គេ​បាន​ផ្លាស់​ទៅ​កាន់​ក្លិប​ចម្ការកៅស៊ូបឹងកេត (បឹងកេតអង្គរ​ បច្ចុប្បន្ន) ហើយ​បន្ទាប់​មក​ទៀត​អតីត​កីឡាករ​យុវជន​របស់​ក្លិប AFC Ajax នៅ​ប្រទេស​កំណើត​របស់​ខ្លួន​បាន​ចូលរួម​ជាមួយ​ក្រុម​ត្រាយអាស៊ី (ខេមបូឌានថាយហ្គឺរ​បច្ចុប្បន្ន) នៅ​ឆ្នាំ​២០១៤៕

រូបថត៖ mediasepakbola