កម្ពុជា មិន​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ម៉ាល់ឌីវ ទេ ចុះ​​ជួប​គ្នា​ក្នុង​ពាន​ Bangabadhu Gold Cup ល្ងាច​នេះ​វិញ?

By |

ក្រោយ​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​បង់ក្លាដេស កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៦ រួច​មក​ ពេល​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​ Lee Tae Hoon​ នឹង​ត្រូវ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ពូល​B ជាមួយ​ក្រុម ជម្រើស​ជាតិ​ម៉ាល់ឌីវ ម៉ោង​២:៤៥​នាទី​រសៀល (៣:៤៥​នាទី​រសៀល​នៅ​កម្ពុជា) ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦ នេះ​ក្នុង​​វគ្គ​ជម្រុះ​ក្នុង​ពូល B នៃ​ពាន​រង្វាន់​បាល់ទាត់ Bangabadhu Gold Cup 2016។ ការ​ប្រកួត​នេះ​ក៏​មាន​ ផ្សាយបន្តផ្ទាល់​ដោយ​ស្ថានីយ៍​ទូរទស្សន៍ ​MYTV ផង​ដែរ។

*ពត៌មានអំពីក្រុមជម្រើសជាតិកម្ពុជា
ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​ដាក់​បញ្ចូល​កីឡាករ​ឈុត​តូច​មួយ​ចំនួន​បញ្ចូល​ក្នុង​ជម្រើស​ជាតិ​ឈុត​ធំ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ពានរង្វាន់​ នេះ​ខណៈ​ កីឡាករ​ខ្លាំង​ៗ​មួយ​ចំនួន​គឺ​មិន​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ ដែល​ធ្វើ​ដំណើរ​ទៅ​បង់ក្លាដេស​នោះ​ទេ ពោល​គឺ ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, ស៊ូ យ៉ាទី, ធារី ចន្ថាប៊ីន។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិម៉ាល់ឌីវ ​០៣​ដង​រួច​មក​ហើយ​ ប៉ុន្តែ​ការ​ប្រកួត​ទាំង​នោះ​គឺ​មិ​ន​មាន​លទ្ធផល​វិជ្ជមាន សម្រាប់​ខ្លួន​ទាល់​តែ​សោះ ក្នុង​នោះ​ស្មើ​គ្នា​១ ប្រកួត​និង​ចាញ់​២​ប្រកួត។

*កីឡាករគួរឲ្យចាប់អារម្មណ៏
កីឡាករ ឃួន ឡាបូរ៉ាវី, សុក ចាន់រស្មី, ឈិន ឈឿន សុទ្ធ​សឹង​ធ្លាប់​ជា​តួអង្គ​សំខាន់ៗ​ក្នុង​ការ​ជួយ​ក្រុម​នាពេល​កន្លង​មក​ទាំង​ក្លិប​និង​ក្រុម​ជម្រើស​។

*៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា
-ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ កម្ពុជា ០-៦ ស៊ីរី ( FIFA WORLD CUP 2018 RUSSIA វគ្គ​ជម្រុះ​តាម​តំបន់​អាស៊ី​ជុំ​ទី២)
-ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ សិង្ហបុរី ២-១ កម្ពុជា ( FIFA WORLD CUP 2018 RUSSIA វគ្គ​ជម្រុះ​តាម​តំបន់​អាស៊ី​ជុំ​ទី២)

-ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្ពុជា ៦-១ ប្រ៊ុយណេ ( ការប្រកួតមិត្តភាពកម្តៅសាច់ដុំ )
-ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ អាហ្គានីស្ថាន ៣-០ កម្ពុជា ( FIFA WORLD CUP 2018 RUSSIA វគ្គ​ជម្រុះ​តាម​តំបន់​អាស៊ី​ជុំ​ទី២)
-ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្ពុជា ២-០ ( FIFA WORLD CUP 2018 RUSSIA វគ្គ​ជម្រុះ​តាម​តំបន់​អាស៊ី​ជុំ​ទី២)

*ពត៌មានអំពីក្រុមជម្រើសជាតិម៉ាល់ឌីវ
លោក Ricki Lioyd Herbert គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ាល់ឌីវ  សង្ឃឹម​ខ្ពស់​ថា​កីឡាករ​ដែល​មាន​អាយុ​ក្មេងៗ​របស់​លោក នឹង​ធ្វើ​បាន​ល្អ​នៅ​ពេល​ជួប​ប្រកួត​ជាមួយ​កម្ពុជា​រសៀល​នេះ។ លោក ​Herbert បាន​បញ្ជាក់​​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «គោល​ដៅ​របស់​យើង​ដំបូង​គឺ​នឹង​បង្កើត​ទម្រង់​លេង​ឲ្យ​បាន​ល្អ និង​ព្យាយាម​ឲ្យ​បាន​ទៅ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ»។

*កីឡាករគួរឲ្យចាប់អារម្មណ៏

ខ្សែ​ប្រយុទ្ធ​ Ali Ashfaq ដែល​ជា​ប្រធាន​ក្រុម គឺ​ជា​តួ​ឯក​ដ៏​សំខាន់​​នាពេល​កន្លង​មក​ ពី​ព្រោះ​គេ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ដែល​សឹងតែ​ស៊ុត​បញ្ចូល​ទី​រាល់​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ាល់ឌីវ​ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​ជាមួយ​កម្ពុជា រូប​គេ​មិន​ប្រាកដ​ថា​ត្រូវ​គ្រូ​បង្វឹក​ដាក់​ឲ្យ​ចូល​ប្រកួត​ឬ​ក៏​អត់​ទេ។

 

*៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិម៉ាល់ឌីវ

-ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ាល់ឌីវ ០-១ ហុងកុង ( FIFA WORLD CUP 2018 RUSSIA វគ្គជម្រុះតាមតំបន់អាស៊ី )
-ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ម៉ាល់ឌីវ ៣-១ ប៊ូតាន់ ( SAFF SUZUKI CUP 2015 )
-ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ បង់ក្លាដែស ១-៣ ម៉ាល់ឌីវ ( SAFF SUZUKI CUP 2015 )
-ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ អាហ្គានីស្ថាន ៤-១ ម៉ាល់ឌីវ ( SAFF SUZUKI CUP 2015 )
-ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ឥណ្ឌា ៣-២ ម៉ាល់ឌីវ ( SAFF SUZUKI CUP 2015 )

*ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិម្ពុជា & ក្រុមជម្រើសជាតិម៉ាល់ឌីវ៖
-ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០១ ម៉ាល់ឌីវ ៦-០ កម្ពុជា ( FIFA WORLD CUP វគ្គជម្រុះ )
-ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០០១ កម្ពុជា ១-១ ម៉ាល់ឌីវ ( FIFA WORLD CUP វគ្គជម្រុះ )
-ថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១១ ម៉ាល់ឌីវ ៤-០ កម្ពុជា ( AFC Challenge Cup )