ពូលB៖ បង់ក្លាដេស​U-23 ប្រកួត​ស្មើ​ជាមួយ​ក្រុម​បារ៉ែន ម្សិលមិញ​ (វីដេអូ)

By |

កាលប្រកួតបើកឆាកពូលB នៃពានរង្វាន់ Bangabadhu Gold Cup 2016 កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមជម្រើសជាតិយុវជន ក្រោមអាយុ ២៣ឆ្នាំបង់ក្លាដែស ប្រកួតស្មើរជាមួយក្រុម​ជម្រើស​ជាតិ​បារ៉ែន ទទួលបានម្នាក់១ពិន្ទុ ក្នុងប្រកួតដំបូងរបស់ខ្លួន នៅលើទីលានកីឡដ្ឋាន​ Shams-Ul-Huda ក្នុងខេត្ត Jessore ប្រទេសបង់ក្លាដែស។

 

នៅក្នុងតង់ទី១ កីឡាករវ័យក្មេងអាយុ២១ឆ្នាំ  Yousuf Sifat បានស៊ុតបាល់បញ្ចូលទីនាំមុខបារ៉ែន ១ទល់០ នៅនាទី១៨។ មិនទាន់បាន​ប៉ុន្មាន​​នាទី​ស្រួលបួលផង កីឡាករ Jasim Alshaikh របស់បារ៉ែន ក៏​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​២៤​នៃ​តង់​ទី​១ដូចគ្នា។ ការប្រកួតបានឈានចូលដល់តង់ទី២ បង់ក្លាដែសបានធ្វើការវាយសម្រុកជារឿយៗ ប៉ុន្តែ​ពុំ​មាន​សំណាង​នោះ​ឡើយ​ លុះដល់នាទី៨៩ កីឡាករ​ Anwar Ali ទទួលបានកាតក្រហមពីសំណាក់លោកអាជ្ញាកណ្តាល ហើយ​នៅ​សល់​តែសមាជិក១០នាក់ប៉ុណ្ណោះ ។ លទ្ធផលក៏មិន​មានការប្រែប្រួលទៀតឡើយរហូតចប់ការប្រកួត។

Untitled

តោះទៅទស្សនាវីដេអូហាយឡាយទាំងអស់គ្នា៖

រូបថត៖ The Daily Star