ពានរង្វាន់ Bangabandhu Gold Cup 2016 បញ្ចប់វគ្គជម្រុះតាមពូលហើយ

By |

ការប្រកួតពានរង្វាន់របស់ស្តេចបង់ក្លាដេស ( Bangabandhu Gold Cup 2016 ) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ពេលនេះបានបន្តបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូលហើយ ដោយក្លិបលេខ១ និងលេខ២ តាមពូលនិមួយៗ ត្រូវប្រកួតវគ្គខ្វែង៤ក្រុមចុងក្រោយស្វែងរកជើងឯក។

*ពូលA៖

-ក្រុមជម្រើសជាតិបង់ក្លាដេស ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយប្រកួត៣លើក ឈ្នះ១លើក និងស្មើរ២លើក

-ក្រុមជម្រើសជាតិនេប៉ាល់ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយប្រកួត៣លើក ឈ្នះ១លើក និងស្មើរ២លើក

-ក្រុមជម្រើសជាតិស្រីលង្កា ធ្លាក់ចេញពីវគ្គជម្រុះតាមពូល ក្រោយប្រកួត៣លើក ឈ្នះ១លើក និងចាញ់២លើក

-ក្រុម Felda United ( ម៉ាឡេស៊ី ) ធ្លាក់ចេញពីវគ្គជម្រុះតាមពូល ក្រោយប្រកួត៣លើក ស្មើរ២លើក និងចាញ់១លើក

 

*ពូលB៖

-ក្រុមជម្រើសជាតិម៉ាល់ឌីវ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយប្រកួត៣លើក ឈ្នះ២លើក និងស្មើរ១លើក

-ក្រុមជម្រើសជាតិបារ៉ែន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយប្រកួត៣លើក ឈ្នះ១លើក និងស្មើរ២លើក

-ក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ចេញពីវគ្គជម្រុះតាមពូល ក្រោយប្រកួត៣លើក ឈ្នះ១លើក និងចាញ់២លើក

 

ដូចនេះ បើតាមកាលបរិច្ឆេទដែលបានចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស ស្តីអំពីកម្មវិធីប្រកួតនៃពាន​រង្វាន់ Bangabandhu Gold Cup 2016 គឺ៖

-ក្រុមជម្រើសជាតិបង់ក្លាដេស vs ក្រុមជម្រើសជាតិបារ៉ែន U-23 ( នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦ )

-ក្រុមជម្រើសជាតិនេប៉ាល់ vs ក្រុមជម្រើសជាតិម៉ាល់ឌីវ ( នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ )