Privat Mbarga ទំនងអាចជាចុះកុងត្រាជាមួយណាហ្គា បន្ទាប់ពីសង្ងំហ្វឹកហាត់ជាមួយក្រុមនេះមួយរយៈ

By |

បើតាម​ការ​ឲ្យ​ដឹង​ពីប្រភពសូមមិនបញ្ចេញឈ្មោះថា ពេលនេះ ក្លិបណាហ្គាវើលទំនងអាចជាចុះកិច្ចសន្យាជាមួយកីឡាករ​ដែល​មាន​ដើម​កំណើត​សញ្ជាតិ​កាមេរ៉ូន Befolo Mbarga Privat​សម្រាប់​រដូវកាល​២០១៦​ខាង​មុខ។

 

ប្រភពដដែលបន្តថាពេលនេះ ក្រុមណាហ្គាវើលបានធ្វើតេស្តជាមួយកីឡាកររូបនេះ បូករួមជាមួយ និង អតីតខ្សែប្រយុទ្ធក្រុមបៀលប្រាយយូណាយធីត Richard Omokofe។Privat បានចាកចេញពីខេមបូឌានថាយហ្គឺរ ដោយកុងត្រារបស់គេជាមួយក្លិបបានផុត មុនចូលរួមជាមួយក្រុមនេះរូបគេបានមកដល់កម្ពុជាដំបូងនៅឆ្នាំ​២០១៣ ​ដោយ​បាន​ជ្រក​ក្នុង​ទ្រនុំ​របស់​ក្លិប​ចំការកៅស៊ូបឹងកេត ( បឹងកេត​អង្គ​របច្ចុប្បន្ន ) ហើយ​បន្ទាប់​មក​ទៀត​នៅ​ដើម​ឆ្នាំ​២០១៤ រូប​គេ​បាន​​ចូលរួម​ជាមួយ​ក្លិប​វេស្ទើនភ្នំពេញ។ រហូត​មក​ដល់​ឆ្នាំ​២០១៥ Privat ក៏​បាន​ក្លាយ​ជា​ខ្សែប្រយុទ្ធ​មុតស្រួច​របស់​ក្លិប​ខេមបូឌានថាយហ្គឺរ ហើយ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្លិប​មួយ​នេះ​ បញ្ចប់​រដូវកាល​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ថែម​ទៀត​ផង។

 

ក្នុង ​ចំណោម ២៦ ប្រកួត​កន្លង​ក្នុង​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា កីឡាករវ៧យ២០ឆ្នាំរូបនេះ រក​គ្រាប់​បាល់​បាន​ ១៧ គ្រាប់​​ម្នាក់​ឯង​ក្នុង​ចំណោម​គ្រាប់​​បាល់ ៥០ គ្រាប់​របស់​ក្លិប។ ក្នុង​ជើង​ទី១ រូប​គេ​ទាត់​ចូល​ទីក្រុម​វេស្ទើនអែហ្វស៊ី ៣ គ្រាប់​ ណាហ្គាវើល ១ គ្រាប់ អាស៊ីអឺរ៉ុប ១ គ្រាប់ ហើយ​នៅ​ជើង​ទី២ រូប​គេ​បន្ត​ទាត់​ចូល​ទី​ក្រុម​វេស្ទើនអែហ្វស៊ី ៣ គ្រាប់​ បៀលប្រាយ ១ គ្រាប់​ អាស៊ីអឺរ៉ុប ១ គ្រាប់​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ ១ គ្រាប់ និង​ស៊ីម៉ាក់ ១ គ្រាប់។ ពេល​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រូប​គេ​ទាត់​ចូលទី​ក្លិប​ ភ្នំពេញក្រោន បាន​២​គ្រាប់ និង​ក្រុម​បឹងកេតអង្គរ ៣ គ្រាប់​នៅ​វគ្គ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣៕