កុក បូរីស ចុះកិច្ចសន្យាជាមួយភ្នំពេញក្រោន ដល់​ដំណាច់​ឆ្នាំ២០១៧

By |

ខ្សែការពារកណ្ដាល និងជាប្រធានក្រុមនៃក្លិបបាល់ទាត់ភ្នំពេញក្រោន បានចុះកិច្ចសន្យាជាមួយក្លិបរយៈពេល២ឆ្នាំបន្តទៀតជាផ្លូវការហើយ ក្រោយខ្លួនបានប្រកាសថានឹងបន្តកិច្ចសន្យាជាមួយក្លិប២ឆ្នាំបន្តទៀតកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ កន្លងទៅ។

នៅលើទំព័រហ្វេសប៊ុករបស់ កុក បូរីស បានបរិយាយអំពីការបន្តកិច្ចសន្យាជាមួួយក្លិបថា៖ «សម្រាប់រយៈពេល ៣ឆ្នាំ និង២ឆ្នាំកន្លងទៅនេះគោលដៅរបស់ខ្ញំុគឺដើម្បីឈ្នះពានជាមួយក្លិបអោយបានច្រើនតាមតែអាចធ្វើបាន ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំនឹងបង្ហាញមហិច្ចតាពិតរបស់ខ្ញុំនៅលើទីលាន។” កីឡាកររូបនេះបានបន្ថែមផងដែរថា Anthony Obadin ដែលជាវីរៈបុរសរបស់ក្លិប ក៏ដូចជាបងប្អូនដ៏ល្អរបស់ខ្ញុំ គាត់នាំអោយក្លិបឈ្នះជើងឯក ៣សម័យ ខ្ញុំពិតជាចង់ដើរតាមគន្លងរបស់គាត់ ហើយនិងព្យាយាមឈ្នះពានលីកកំពូល៣ឲ្យក្លិបដូចគាត់ដែរ ហើយនិងព្យាយាមឲ្យអស់លទ្ធភាពក្នុងនាមជាប្រធានក្រុម»។

គួរ​បញ្ចាក់​ថា កុក បូរីស បាន​ចូលរួម​ជាមួយ​ភ្នំពេញក្រោន តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​ បន្ទាប់​ពី​ផ្ទេរ​ចេញ​ពី​ក្រុម FC Toul នៅ​ប្រទេស​បារាំង។ ការ​មក​លេង​នៅ​ទឹកដី​កម្ពុជា​ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​លីក​ចំនួន​២​ដង ពោល​គឹ​ឆ្នាំ២០១៤ និង​ឆ្នាំ​២០១៥ ថ្មីៗនេះ។

អត្ថបទពាក់ព័ន្ធ៖ កុក បូរីស យល់​ព្រម​បន្ត​កុងត្រា​ជាមួយ​ភ្នំពេញក្រោន

រូបភាព៖ FB ភ្នំពេញក្រោន