ក្រសូងការពារជាតិ លើក​ទ័ព​ទៅ​ធ្វើ​ពិនិត្យ​សុខភាព​មុន​រដូវកាល​ថ្មី​មក​ដល់

By |

ក្រុម​បាល់ទាត់​ក្រសួងការពារជាតិ បាន​នាំ​កីឡាករ​ជនជាតិ​ខ្មែរ​របស់​ខ្លួន​ទៅ​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព នៅ​តាម​មន្ទីរពេទ្យ​ជំនាញ​និង​ពាក់ព័ន្ធ ដើម្បី​ត្រៀម​​រដូវកាល​ថ្មី​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ដោយ​ក្នុង​នោះ​មាន​សមាជិក​ប្រមាណ​ជា ២៥ នាក់។

យោងតាមប្រភពមកពីក្លិបក្រសួងការពារជាតិបានប្រាប់ We Are Football ថា​ នេះ​ជា​ការ​ត្រួត​ពិនិត្យ​ទៅលើលក្ខខណ្ឌសុខភាព ដែល​កំណត់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជាបានតម្រូវ។ ដោយ​មាន​ការ​សម្របសម្រួល​ពី​ថ្នាក់​ដឹកនាំ​ក្លិប​កីឡាករ​ទាំង​អស់​បាន​ពិនិត្យ​សុខភាព​របស់​ខ្លួន​ស្ទើរ​តែ​លើ​​ពី​អ្វី​ដែល​សហព័ន្ធ​ចង់​បាន​ទៀត​ពោល​គឺ មាន​ ប្រភេទឈាម អេដស៍ បំពង់ក ភ្នែក សួត បេះដូង និង​អេកូ​មើល​ផ្ទៃ​ខាង​ក្នុង​ខ្លួន​ផង​ដែរ។ ការ​ពិនិត្យ​នេះ​ចំណាយ​ពេល​​រហូត​​២​ថ្ងៃ​ទើប​រួចរាល់​​​គឺ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​អង្គារ​នេះ នៅ​តាម​មន្ទីរពេទ្យ​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ។

ការពិនិត្យសុខភាពនេះ គឺដើម្បីត្រៀមខ្លួនលេងពានរង្វាន់លីកកំពូលកម្ពុជា ចាប់ផ្តើមនៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៦ និង ពានរង្វាន់​សម្តេច​ ហ៊ុន សែន នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ៕