ភ្នំពេញក្រោន បង្កើនសកម្មភាព​ក្រុមបាល់ទាត់នារី

By |

ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​បំផុសបំផុល​ត្រៀម​បង្កើត​ក្រុម​បាល់ទាត់​នារី​នៅ​ពេល​ខាង​មុខ ខណៈ​ក្រុម​បាល់ទាត់​ប្រភេទ​​នេះ​នៅ​ខ្សត់ខ្សោយ​ខ្លាំង​នៅ​កម្ពុជា បើ​ធៀប​ទៅ​នឹង​បាល់ទាត់​បុរស។

 

យោង​តាម​ប្រភព​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប​ភ្នំពេញក្រោន បាន​សរសេរ​ថា ក្រុមបាល់ទាត់នារីរបស់ក្លិប​ខ្លួន​ ដែលទើបនឹង​ប្រមូល​ផ្ដុំ​ឡើង​នឹង​ត្រូវ​ប្រកួតជាមួយក្រុម CCF នៅកីឡដ្ឋាន RSN វេលាម៉ោង ៦ ល្ងាច ថ្ងៃស្អែកពេលល្ងាច ពោល​គឺ​នៅ​នៅ​ល្ងាច​ថ្ងៃពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៦។ ការប្រកួតនឹងធ្វើឡើងរយៈពេល ៦០ នាទី​ហើយយើងស្វាគមន៍អ្នកទាំងអស់ក្នុងការចូលរួមទស្សនា។

 

ប្រភព​បន្ថែម​ថា​ក្រុមនារីនឹងមានការហ្វឹកហាត់ជាលក្ខណៈសាធារណៈ និងស្វាគមន៍នារីដែលចង់ចូលរួម នៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ វេលាម៉ោង ៤ ល្ងាច។ ថ្ងៃអង្គារ ម៉ោង ៧-៨ នៅឯ​ទីលាន Brothers Avenue នៅទួលទំពូង និង​រាល់​ថ្ងៃសៅរ៍ វេលាម៉ោង ៩-១០:៣០ ព្រឹក និង ម៉ោង ៤-៥ នៅ 3G1។

 
រូបថត៖ PPCFC