ប្រកួត​មិត្តភាព៖ ស្វាយរៀងព្រះខ័នរាជ ២-២ បឹងកេតអង្គរ

By |

ក្រុម​សមាជិក​ក្នុង​លីក​កំពូល​កម្ពុជា ចំនួន​២ គឺ​ស្វាយរៀងព្រះខ័នរាជ និង​បឹងកេតអង្គរ បាន​ប្រកួត​កម្ដៅ​សាច់ដុំ​ស្មើ​គ្នា ២-២ លើ​ទីលាន​ស្មៅ​សប្បនិមត្ត​​កីឡដ្ឋាន​វេស្ទើន នៅ​ល្ងាច​​ថ្ងៃ​ពុធ ទី៣ ខែ​កុម្ភៈ ឆ្នាំ ២០១៦ នេះ។

កីឡាករ Kipson បាន​រក​គ្រាប់​បាល់​​ឱ្យ​ក្រុម​ស្វាយរៀងព្រះខ័នរាជ នាំ​មុខ​មុន​ ខណៈ​គ្រាប់​ទី២​បន្ត​រក​បាន​ដោយ​កីឡាករ សុក សំណាង មុន​ចប់​តង់​ទី១។ ចូល​ដល់​តង់​ទី២ កីឡាករ​ Yaya Wada បាន​រក​គ្រាប់​បាល់​​ដំបូង​ឱ្យ​បឹងកេតអង្គរ ខណៈ​​គ្រាប់​ទី២ រក​បាន​ដោយ​កីឡាករ​ ឈុន សុធារ័ត្ន។