ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាក់​​ចំណាត់​ថ្នាក់​​២​លេខ ​ក្នុង​តារាង​ពិភព​លោក ​ប្រចាំ​​ខែ​កុម្ភៈ​នេះ

By |

ចំណាត់ថ្នាក់នៃ FIFA World Ranking ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) របស់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា សម្រាប់​ខែ​កុម្ភៈ នេះ​បាន​ធ្លាក់​​ចំនួន​២លេខ ពោល​គឺ​ធ្លាក់​​ពី​លេខ ១៨១ ទៅ​ដល់​លេខ​១៨៣ ក្នុង​ចំណោម​សមាជិក​ចំនួន ២០៩ ប្រទេស​ដោយមាន៧៩ពិន្ទុ។

Screen Shot 2016-02-04 at 4.28.34 PM

 

យោង​តាម​វិបសាយ FIFA បាន​ចេញ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ បើ​មើល​​នៅ​ក្នុង​តំបន់អាស៊ីវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៣៩ ក្នុង​ចំណោម​៤៦​ប្រទេស។ នៅក្នុងទ្វីបអាស៊ីនេះក្រុមកំពូលទាំង៥គឺ ក្រុមបាល់ទាត់ជម្រើសជាតិអុីរ៉ង់ ឈរនៅលើគេ បន្ទាប់មក កូរ៉េខាងត្បូងឈរនៅលេខ២ អារ៉ាបីសាបូឌីត ឈរនៅលេខ៣ ជប៉ុនលេខ៤ និងលេខ៥គឺក្រុមអារ៉ាប់រួម។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ឯនេះវិញ  ក្រុមដែលឈរនៅលើគេនៅក្នុងតំបន់អាស៊ីអាគ្នយ៍គឺ ថៃ ឈរនៅលេខ១(១២០) ហ្វីលីពីន លេខ២(១៣៤) វៀតណាម លេខ៣(១៤៦) សឹង្ហបុរី ឈរនៅលេខ៤(១៤៨)  មីយ៉ានម៉ា លេខ៥(១៥៣)  ទីម័រខាងកើត លេខ៦ (១៧០) ម៉ាឡេស៊ី លេខ៧(១៧១) ឡាវ លេខ៨(១៧៨) ឥណ្ឌូនេស៊ី លេខ៩(១៨០) កម្ពុជា​លេខ ១០(១៨៤) និង​ប្រ៊ុយណេ លេខ​១១(១៨៤)។

 

បើ​ក្រឡេក​ទៅ​មើល​ចំណាត់ថ្នាក់កំពូលទាំង១០​លើ​ពិភពលោក​វិញ ជម្រើស​ជាតិ ប៊ែលហ្សីក ឡើង​ទៅ​ឈរនៅលេខ១ តាម​ពី​ក្រោយ​ដោយ​អាហ្សង់ទីន ​លេខ២ អេស្ប៉ាញលេខ៣ អាល្លឺម៉ង់លេខ៤ ឈីលីលេខ៥ ប្រស៊ីល លេខ៦ ព័រទុយហ្កាលលេខ៧ កូឡុំប៊ីធ្លាក់ទៅលេ៨ អង់គ្លេសលេខ៩ និង អូទ្រីស លេខ១០៕

Screen Shot 2016-02-04 at 4.27.30 PM