ទាយ​ត្រូវ​អត់ ថា​កីឡាករ​រូប​ណា​​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​មុន​គេ​​កាល​ពី​ឆ្នាំ​២០១៥? (វីដេអូ)

By |

ប្រកួត​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥ គឺ​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​កុម្ភៈ នេះ​ឯង ដោយ​កាល​នោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទទួល​ស្វាគមន៍​​ក្លិប Hwaseong FC របស់​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ខណៈ​ការ​ប្រកួត​នេះ​រៀបចំ​ឡើង​នៅ​ឯ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ព្រោះ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ជាប់​ជួសជុល​ដាក់​ស្មៅ​សិប្បនិមិត្ត។

 

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ហើយ​ជា​លទ្ធផល​កម្ពុជា ចាញ់​ក្រុម​សមាជិក​ក្នុង​លីគ​លំដាប់​ទី៣​របស់​កូរ៉េខាងត្បូង​មួយ​នេះ​ដោយ​លទ្ធផល ២ទល់៥ ខណៈ​ម្ចាស់​ផ្ទះ​មាន​សមាជិក​ក្មេងៗ​ច្រើន។ កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី (សមាជិក​ក្នុង​ក្លិប​ណាហ្គាវើល) បាន​រក​គ្រាប់​បាល់​​បើក​ឆាក​ក្នុង​ការ​ប្រកួត​នេះ ហើយ​ក៏​ជា​គ្រាប់​បាល់​ដំបូង​គេ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ផង​ដែរ។

 

គ្រាប់​បាល់​សរុប​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រក​បាន​ដោយ​កីឡាករ ស៊ុន សុវណ្ណរិទ្ធី រក​គ្រាប់​បាល់​បាន​នៅ​នាទី ២៣ ហើយ​ ឃួន ឡាបូរ៉ាវី រក​គ្រាប់​បាល់​បាន​នៅ​នាទី ៤៤ មុន​ចប់​តង់​ទី១។ ចំណែក៥ គ្រាប់​របស់​ក្រុម​ភ្ញៀវ រក​បាន​​ដោយ​ Kim Chang Hee ​នៅ​នាទី​៣៦ កីឡាករ​ Kim Hyoung Pil នៅ​នាទី​៤៥ កីឡាករ Kim Chang Hee នៅ​នាទី​៦១ និង​កីឡា​ករ​ Jung Hun Sakនៅ​នាទី​៨៤​ ហើយ​កីឡាករ Choe Bong Kyun នៅ​នាទី​៨៩។

 

ខាង​ក្រោម​ជា​វីដេអូ​​ហាយឡាយ​នៃ​ការ​ប្រកួត​មិត្តភាព​ដំបូង​គេ​​បង្អស់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥ ជាមួយ​ក្រុម Hwaseong FC៖

 

 
រូបថត៖ FFC