មិត្តភាព៖ ព្រឹក​មិញ សាលា​បាល់ទាត់​ជាតិ ឈ្នះ​ U-17 ណាហ្គាវើល ១២-២

By |

ក្រុម​បាល់ទាត់​សាលា​បាល់ទាត់​ជាតិ ដែល​ភាគ​ច្រើន​មាន​សមាជិក​ក្រោម​អាយុ​១៦​ឆ្នាំ បាន​ប្រកួត​មិត្តភាព​ឈ្នះ​ក្រុម​បាល់ទាត់​យុវជន​ណាហ្គាវើល (U-17) ដោយ​លទ្ធផល ១២ទល់២ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៤​ខែ​កុម្ភៈ ឆ្នាំ ២០១៦ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ការ​ប្រកួត​ធ្វើ​ឡើង ៤ តង់។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សហការ​ជាមួយ​ភាគីពាក់ព័ន្ធ​បង្កើត​សាលា​បាល់ទាត់​ជាតិ​ឡើង​ដើម្បី​បណ្ដុះ​ថ្នាល​កីឡាករ​ត្រៀម​ពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ខាង​មុខ។ សាលា​នេះ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ។ ចំណែក​ក្រុម​​​យុវជន​ណាហ្គាវើល ទើប​តែ​បាន​ហ្វឹកហាត់​ជុំ​គ្នា​កាល​ពី​ចុង​ខែ​មករា​​ប៉ុណ្ណោះ ដោយ​ធ្វើ​ឡើង​នៅ​រាល​ចុង​សប្ដាហ៍​លើ​ទីលាន​សាលា​ព្រែកលៀប។