លីគ​កំពូល​កម្ពុជា៖ ភ្នំពេញក្រោន ៣-១ ខេមបូឌានថាយហ្គឺរ

By |

ក្រុម​ម្ចាស់​ផ្ទះ​និង​ជា​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញក្រោន បាន​ឈ្នះ​ក្រុម​ខេមបូឌានថាយហ្គឺរ ដោយ​លទ្ធផល ៣ទល់១ក្នុង​ជំនួប​បើក​ឆាក​​នា​ល្ងាច​ថ្ងៃ​សុក្រ ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០១៦ នេះ​លើ​ទីលាន​កីឡដ្ឋាន RSN របស់​ខ្លួន​សម្រាប់​លីគ​កំពូល​រដូវកាល​ថ្មី​ឆ្នាំ ២០១៦ នេះ។

 

កីឡាករ Booysen Shane ខ្សែ​ប្រយុទ្ធ​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង បាន​រក​គ្រាប់​បាល់​ឱ្យ​ភ្នំពេញក្រោន នាំ​មុខ​គូ​ប្រកួត​តាំង​ពី​នាទី ១៧ ក្នុង​តង់​ទី១។ កីឡាករ​រូប​នេះ​បាន​រក​គ្រាប់​បាល់​ទី២ នៅ​នាទី​៥៦ ប៉ុន្ដែ​កីឡាករ​ ​Masakazu Kihara របស់​ខេមបូឌានថាយហ្គឺរ​រក​គ្រាប់​បាល់​វាយ​បក​វិញ​នៅ​នាទី​ ៧៣ ហើយ​កីឡាករ Booysen Shane បាន​រក​គ្រាប់​បាល់​ទី៣ នៅ​នាទី​ ៨៣។

 

20160219035607

20160219050546