លីគ​កំពូល​កម្ពុជា​៖ បឹងកេតអង្គរ ៦-០ វេស្ទើនភ្នំពេញ

By |

ចប់​​តង់​ទី២ ក្រុម​បឹងកេតអង្គរ បាន​យក​ឈ្នះ​ក្រុម​វេស្ទើនភ្នំពេញ ដោយ​លទ្ធផល ៦ទល់០ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជើង​ទី១ ជុំ​ទី១ សប្ដាហ៍​ទី២ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​សៅរិ៍ ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៦ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។

កីឡាករ​ខ្សែ​ប្រយុទ្ធ​ជនជាតិ​នីហ្សេរីយ៉ា Gbenga នៅ​នាទី ១១ ហើយ​នៅ​នាទី​២២ ខ្សែ​ការពារ សុខ សុវណ្ណ បាន​រក​គ្រាប់​បាល់​ទី២ ស្រប​ពេល​នាទី២៣ ប្រធាន​ក្រុម​ ឃួន ឡាបូរ៉ាវី រក​គ្រាប់​ទី៣ និង​ខ្សែ​បម្រើ​ការពារ​ជនជាតិ​ជប៉ុន Yuya Wada​ បាន​រក​គ្រាប់​បាល់​ទី៤ ​នៅ​ក្នុង​នាទី​ ៣៣។ ស្រប​ពេល​កីឡាករ ចាន់ វឌ្ឍនាកា បាន​រក​គ្រាប់​បាល់​ទី៥ អោយ​បឹងកេតអង្គរ នៅ​នាទី៦២ ខណៈ​គ្រាប់​ចុង​ក្រោយ​រក​បាន​ដោយ​កីឡាករ Gbenga នៅ​នាទី​៨២។