អ្នក​ចាំទី​ ៥​ រូប​​ រារាំង​មិន​អោយក្រុមដទៃស៊ុតបញ្ចូលទីខ្លួន មុន​​គេ​​ក្នុង​​​ពាន​​លីគ​កំពូល​កម្ពុជា​ សប្តាហ៍ទី២នេះ

By |

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា​ រដូវកាល​ ២០១៦​ បានធ្វើការប្រកួតបញ្ចប់សប្ដាហ៍ទី​ ២​ របស់​ខ្លួន​ហើយ​​ ដោយមានក្រុមខ្លះស្មើគ្នា​ ក្រុមខ្លះឈ្នះជាមួយគ្រាប់បាល់ច្រើនគ្រាប់​ ក្រុម​ខ្លះ​ទៀត​ឈ្នះ​ជាមួយ​ និង​គ្រាប់​បាល់​តិច​គ្រាប់​​ និង​ក្រុមខ្លះទៀតឈ្នះ​ដោយគូប្រកួតរបស់ខ្លួនមិនអាចធ្វើការស៊ុតបាល់បញ្ចូលទីតបតវិញបាន​ ឬក៏ហៅម្យ៉ាងទៀតថា​ ការរារាំងមិនអោយរបូតគ្រាប់បាល់ស៊ុតបញ្ចូលទី​ (Clean-Sheet)។

 

សម្រាប់ការប្រកួតនៅសប្ដាហ៍ទី​ ២​ នេះមានការរារាំងមិនអោយរបូតគ្រាប់បាល់ស៊ុតបញ្ចូលទី​ (Clean-Sheet)​ ចំនួន​ ៣​ ប្រកួត​ ដោយ​ប្រកួតដំបូងគឺជាជំនួបរវាង​ ក្លិបបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ជាមួយនឹង​ ក្លិបបាល់ទាត់ភ្នំពេញក្រោន​ ជា​លទ្ធផល​នៅក្នុងជំនួបនេះក្រុមទាំង​ពីរប្រកួតស្មើគ្នា​ ០​ ទល់​ ០​ ដែល​ស្ថិត​ក្រោម​ការ​រារាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពី​សំណាក់​អ្នកចាំទី​​ ប្រាក់​ ភារុណ​ នៃក្លិប​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ និងអ្នកចាំទី​ កែវ​ សុខសិលា​ នៃក្លិប​ភ្នំពេញក្រោន​។

 

ប្រកួតទី២​ គឺជាជំនួបរវាងក្លិបបាល់ទាត់ណាហ្កាវើល​ ជាមួយនឹង​ ក្លិបបាល់ទាត់​ក្រសួងការពារជាតិ​ ហើយ​ជា​លទ្ធផល​ក្រសួង​ការពារជាតិ​ បានយកឈ្នះ​ ណាហ្កាវើល​ ០​ ទល់​ ១​ ដោយក្រសួងការពារជាតិ​ បានយកឈ្នះដោយមិនអោយ​ ណាហ្កាវើល​ អាចធ្វើការស៊ុតបាល់បញ្ចូលទីរបស់ខ្លួនបានឡើយក្រោមការរារាំងការស៊ុតពីសំណាក់អ្នកចាំទី​ អ៊ុំ​ សេរីរ័ត្ន​ នៃក្លិប​ក្រសួង​ការពារ​ជាតិ​។

 

ប្រកួតទី​៣​ គឺជាជំនួបរវាងក្លិបបាល់ទាត់​បឹងកេតអង្គរ​ ជាមួយនឹង​ ក្លិបបាល់ទាត់​វេស្ទើន​ភ្នំពេញ​ និងជាលទ្ធផលគឺ​ បឹងកេតអង្គរ​ បានយកឈ្នះទៅលើ​ វេស្ទើន​ភ្នំពេញ​ ក្នុងលទ្ធផល​បច្ចេកទេស​ ៦​ ទល់​ ០​ ដោយ​បឹងកេតអង្គរ​ បាន​ធ្វើការ​រារាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទីពីខាងក្រុម​វេស្ទើន​ភ្នំពេញ​ ក្រោមស្នាដៃរបស់អ្នកចាំទី​ ២​ រូបគឺកីឡាករ​ ស៊ូ​ យ៉ាទី​ និងកីឡាករ​ គឹម​ មករា​ មូលហេតុ​ដែល​មានអ្នកចាំទីដល់ទៅ​ ២​ រូបគឺដោយសារតែនៅក្នុងប្រកួតនេះ​ ស៊ូ​ យ៉ាទី​ ត្រូវបានផ្លាស់ប្ដូរចេញតាំងពីដើមតង់ទី​ ២​ និង​ជំនួស​វិញដោយកីឡាករ​ គឹម​ មករា។

 

សរុបមកអ្នកចាំទីទាំង​ ៥​ រូបដែលធ្វើការរារាំងមិនអោយរបូតគ្រាប់បាល់​ស៊ុតបញ្ចូលទី (Clean-Sheet) សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​ ២​ នេះរួមមាន៖

.

ឈ្មោះ

ក្លិប

ចំនួនប្រកួត

នាទីដែលបានលេង

គឹម មករា

បឹងកេតអង្គរ

៤៥ នាទី

ស៊ូ យ៉ាទី

បឹងកេតអង្គរ

១៣៥ នាទី

អ៊ុំ សេរីរ័ត្ន

ក្រសួងការពារជាតិ

១៨០ នាទី

កែវ សុខសិលា

ភ្នំពេញក្រោន

១៨០ នាទី

ប្រាក់ ភារុណ

អគ្គស្នងការដ្ឋាននគរបាលជាតិ

១៨០ នាទី

ខាងក្រោមគឺជាលទ្ធផលសរុបនៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជានៅក្នុងសប្ដាហ៍ទី​ ២​ នេះ៖

image