លីគ​កំពូល​កម្ពុជា៖ ខេមបូឌានថាយហ្គឺរ ៣-១ អាស៊ីអឺរ៉ុប

By |

ក្រុម​បាល់ទាត់​អាស៊ីអឺរ៉ុប បាន​ប្រកយត​ចាញ់​ក្រុម​ខេមបូឌានថាយហ្គឺរ (Cambodian Tiger) ដោយ​លទ្ធផល ៣ទល់១ នៅ​រសៀល​ថ្ងៃ​សៅរិ៍ ទី ៥ ខែ មីនា ឆ្នាំ ២០១៦ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី៣ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។

កីឡាករ ចាន់ ដារ៉ា របស់​អាស៊ីអឺរ៉ុប បាន​រក​គ្រាប់​បាល់​​ឱ្យ​ក្រុម​របស់​ខ្លួន​នាំ​មុខ ១ទល់០ ត្រឹម​នាទី​ទី៣ ស្រប​ពេល​កីឡាករ Tomoki របស់​ខេមបូឌានបាន​រក​គ្រាប់​បាល់​ស្មើ​​នៅ​នាទី៤៥ ចុង​តង់​ទី១ ខណៈ​កីឡាករ Kihara រក​គ្រាប់​បាល់​ជ័យជម្នះ ២ គ្រាប់​ជាប់​គ្នា​គឺ​នៅ​នាទី ៧៤ និង ៧៩៕