មិត្តភាព​កម្ដៅ​សាច់ដុំ៖ U-19 ជម្រើស​ជាតិ ប្រកួត​ស្មើ​គ្នា ជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង

By |

ក្រុម​បាល់ទាត់​ជម្រើស​ជាតិកម្ពុជា​ ( ក្រោម​អាយុ​១៩ឆ្នាំ ) បាន​ប្រកួត​ដក​ស្រង់​បច្ចេកទេស​ស្មើ​គ្នា ០ទល់០ ជាមួយ​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង ( ឈុត​បម្រុង ) នៅ​លើ​ទីលាន​វាល​ស្មៅ​សប្បនិមិត្ត​ពហុ​កីឡដ្ឋានជាតិ ល្ងាច​ថ្ងៃ​ច័ន្ទ ទី០៧ ខែមិនា ឆ្នាំ២០១៦នេះ។

បន្ទាប់​ពី​ការ​ប្រកួត​មិត្តភាព​នេះ​ចប់​រួចរាល់ ក្រុម​ជម្រើសជាតិ​កម្ពុជា U-១៩ ដែល​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក អូហារ៉ា កាហ្សូណូរី នឹ​ង​ធ្វើ​ដំណើរ​ទៅ​បន្ត​ការ​ហ្វឹកហាត់​ជុំ​គ្នា​នៅ​សាលា​បាល់ទាត់​ជាតិ​ទន្លេ​បាទី ដែល​មាន​ទីតាំង​នៅ​ឯ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អង្គារ ទី​៨ មីនា ស្អែក​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​ប្រមូល​ផ្តុំ​កីឡាករ​ និង​ធ្វើការ​ហ្វឹកហាត់​នេះ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ចូលរួម​កម្មវិធី​ប្រកួត​ពានរង្វាន់​បាល់ទាត់​Goodwill Mekong Games ២០១៦ នៅ​ឯ​ប្រទេស​ថៃ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២០ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។