ថ្ងៃ​នេះ​ក្លិប​បឹងកេតអង្គរ ទៅ​​ចែករំលែក​បទពិសោធន៍​បាល់ទាត់​នៅ​ខេត្តកំពត

By |

បន្ទាប់ពីកម្មវិធី​ប្រកួតបាល់ទាត់លីគ​កំពូលកម្ពុជា​រដូវកាល​២០១៦ សម្រាក​រយៈ ៣ សប្ដាហ៍រួចមក នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ នេះក្លិបបាល់ទាត់បឹងកេតអង្គរបានដឹកនាំក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាកររបស់ខ្លួនធ្វើដំណើរទៅកាន់ខេត្តកំពត ដើម្បី ទៅ​ធ្វើការចែករំលែកបទពិសោធន៍បាល់ទាត់ បាល់ទាត់​នៅ​ទីនោះ។ នេះ​បើ​យោង​ទៅ​តាម​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប។

 

ក្រុម​បឹកេតអង្គរ ដឹកនាំ​ដោយ​លោក បែ មករា ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​រួម​ជាមួយ​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​បង្វឹក​អម​ជាមួយ​មន្រ្តី​របស់​ក្លិប​និង​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​រូប​ទៀត ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

 

គួរបញ្ជាក់ថា ក្លិបបាល់ទាត់បឹងកេតអង្គរ ធ្លាប់​បាន​ធ្វើ​កម្មវិធី​ចែករំលែក​បទពិសោធន៍​បាល់ទាត់​ដូចនេះ​ម្ដង​រួច​មក​ហើយ​នៅ​តាម​ខេត្ត​​ជុំវិញតំបន់ទន្លេសាប ដែលរួមមានដូចជាខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តពោធិសាត់ ខេត្តបាត់ដំបង ជាដើម នៅមុនលីគកំពូលកម្ពុជារដូវកាល ២០១៦ ចាប់ផ្ដើម។

 
រូបថត៖ BKAFC Page