ជម្រើស​ជាតិ​កម្ពុជា ប្រកួត​មិត្តភាព​ជាមួយ​​​ក្រុម​កីឡាករ​បរទេស​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា​វេលា​ម៉ោង៥​ល្ងាច​នេះ

By |

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​កីឡាករ​បរទេស​ដែល​កំពុង​ប្រកប​អាជីព​នៅ​កម្ពុជា នៅ​វេលា​ម៉ោង​ ៥ ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៤​ខែ​មីនា ឆ្នាំ​២០១៦​នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។
 
ចំពោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​ខាង​ត្បូង Lee Tae Hoon បាន​​ប្រមូល​ផ្ដុំ​គ្នា​តាំង​ពី​ថ្ងៃ​ទី៨ មីនា មក​ម៉្លេះ ព្រម​ទាំង​បាន​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ដកស្រង់​បច្ចកទេស​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ ៣ទល់១ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ផង​ដែរ។ ការ​ប្រកួត​មិត្តភាព​នេះ​គឺ​ជា​ការ​ត្រៀម​ខ្លួន​​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អូម៉ង់ ដែល​ជា​ទឹកដី​កណ្ដាល​​ក្នុង​វគ្គ​ជម្រុះ 2018 FIFA World Cup Russia ជុំ​ទី២​បិទ​ពូល​ជាមួយ​ជម្រើស​ជាតិ​ស៊ីរី នៅ​ថ្ងៃ​ទី​២៤​ខែ​មីនា ឆ្នាំ​២០១៦។
 
ចំពោះ​ក្រុម​កីឡាករ​បរទេស​ដែល​កំពុង​ប្រកប​អាជីព​នៅ​កម្ពុជា មាន​សមាជិក​ចំនួន ១៨នាក់​មក​ពី​៧ ក្លិប​ក្នុង​ចំណោម​ក្លិប​ទាំង​១០ (សូម​មើល​តារាង​បញ្ជី​ឈ្មោះ) ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ចុះ​ហត្ថលេខា​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា កន្លង​ទៅ។

 

12813952_1035444166512327_7171056846096205888_n