ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​ក្រុម African All Stars ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ១ទល់០

By |

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​បាល់ទាត់​ African All Star(កីឡាករ​បរទេស​​មក​ពី​ទ្វីប​អាហ្រ្វិក​ដែល​កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា) ​ដោយ​លទ្ធផល ១ទល់០ លើ​ទីលាន​កីឡដ្ឋាន RSN Stadium របស់​ក្លិប​ភ្នំពេញក្រោន​​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី២១ ខែ​មីនា ឆ្នាំ​២០១៦ ​នេះ។ កីឡាករ ហួយ ផល្លីន របស់​ក្រុម​ជម្រើស​ជាតិ​បាន​រក​គ្រាប់​​ជ័យជម្នះ​​​ឱ្យ​ក្រុម។