មិន​មាន​ទូរទស្សន៍​ក្នុង​ស្រុក​ណាមួយ​​​ប្រកាស​ថា​ផ្សាយ​បន្ត​ផ្ទាល់​​ជំនួប​រវាង​កម្ពុជា ជាមួយ​ស៊ីរី យប់​នេះ​ទេ

By |

ការ​ប្រកួតជម្រុះបាល់ទាត់ពិភពលោក 2018 FIFA World Cup Russia ប្រចាំតំបន់អាសីុ ជុំទី២ ជើងទី២ ពូល E ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សីុរី ត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅ​វេលា​ម៉ោង ៨ យប់ (ម៉ោង​១១​យប់​នៅ​កម្ពុជា) ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៦ នេះមិនមានទូរទស្សន៍ក្នុងស្រុកណាទិញសិទ្ធិនៅក្នុងការផ្សាយបន្តផ្ទាល់ឡើយ។ នេះ​បើ​តាម​ការ​អោយដឹ​ង​ពី​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​មួយ។

 

ដូចគ្នា​នេះ​ដែរ បើ​តាម​មន្រ្តី​មួយ​រូប​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រាប់​មក​កាន់​វិបសាយកីឡា We Are Football ថា​មិន​ទាន់​មាន​ទូរទស្សន៍ណាធ្វើការជូនដំណឹងមកកាន់សហព័ន្ធនៅឡើយទេ បើគិតត្រឹមថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៦ ម្សិលមិញ​នេះ ដែលមានន័យថានឹងពុំមានទូរទស្សន៍ក្នុងស្រុកណាមួយធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតថ្ងៃស្អែកឡើយ។

 

បញ្ជាក់ថាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិសីុរី ជាមួយនឹង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ប្រកួត​នៅ​វេលា​ម៉ោង​ ១១:០០ នាទីយប់ម៉ោងនៅកម្ពុជា ដែលត្រូវនឹងម៉ោង ៨:០០ នាទីយប់ម៉ោងនៅប្រទេសអូម៉ង ដែល​នឹង​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន Al-Seeb Stadium ក្នុងទីក្រុង Seeb។ មូលហេតុដែល​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក (FIFA) បាន​សម្រេច​​យក​​ប្រទេស​អូម៉ង ធ្វើ​ជា​ទឹកដី​កណ្ដាល​​ជំនួស​​ជា​ទឹកដី​​​របស់ប្រទេស​សីុរីសម្រាប់​ការ​ប្រកួត​នេះក៏​ព្រោះ​តែនៅ​ក្នុង​​ប្រទេស​សីុរី​កំពុង​មាន​​បញ្ហា​​សង្គ្រាម​មិន​អាច​រក្សា​សន្តិសុខ​បាន៕