កម្ពុជា ប៉ះជាមួយស៊ីរី​ក្នុ​ង​​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​វេលា​ម៉ោង​១១:០០ យប់​នៅ​ប្រទេស​អូម៉ង់

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិស៊ីរ៊ី ក្នុងវគ្គជម្រុះតាមពូលនៃ​តំបន់​អាស៊ី 2018 FIFA RUSSIA World Cup Qualification Asia 2nd Round នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ២០:០០នាទីយប់ ( ម៉ោង ២៣:០០នាទីយប់នៅកម្ពុជា ) នៅកីឡដ្ឋាន Al-Seeb នៃទីក្រុង Seeb ប្រទេសអូម៉ង់។
 
*ពត៌មានអំពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
បន្ទាប់ពីបរាជ័យ៧ប្រកួតជាប់ៗគ្នាក្នុងការប្រកួតវគ្គជម្រុះតាមពូលក្នុងតំបន់អាស៊ី លោក Lee Tae Hoon ដែល​ជា​គ្រូ​បង្វឹក​បង្គោល​របស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវដឹកនាំក្រុមកីឡាករប្រកួតបង្គ្រប់ប្រកួតចុង​ក្រោយ បើទោះបី​ជា​ដឹង​យ៉ាង​ច្បាស់​ថា កម្ពុជា​បាន​ធ្លាក់ចេញពីពូល E នេះបាត់ទៅហើយ ។ ក្រុមកីឡាករ ទាំងអស់ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​អូម៉ង់ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៦ម្ល៉េះ ដើម្បីត្រៀម​ខ្លួនមុនការប្រកួតចូលមកដល់។ ចាំមើល កម្ពុជាអាចកែប្រែ លទ្ធផល ដែល​កាល​ពី​ជើងទី១ចាញ់ស៊ីរ៊ីក្នុងទឹកដី​ដល់ទៅ០ទល់នឹង៦ បានដែរឬទេ ?
 

*កីឡាករដែលគួរឲ្យចាប់អារម្មណ៏

ខ្សែបម្រើរបស់ក្លិបណាហ្គាវើល សុះ ស៊ូហាណា គឺ​ជាកីឡាករដែលស្វែងរកគ្រាប់បាល់ដំបូងគេបង្អស់ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​គ្រាប់​បាល់​តែមួយគត់ក្នុង​កម្មវិធីនៃការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់​ពិភពលោកនេះ។
 
*៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា

-ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ សិង្ហបុរី ២-១ កម្ពុជា ( ក្នុងព្រឹត្តិការណ៏ FIFA World Cup 2018 វគ្គជម្រុះពូលE តំបន់អាស៊ី )

-ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥ អាហ្គានីស្ថាន ៣-០ កម្ពុជា (ក្នុងព្រឹត្តិការណ៏ FIFA World Cup 2018 វគ្គជម្រុះពូលE តំបន់អាស៊ី)

-ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥ កម្ពុជា ០-២ ជប៉ុន ( ក្នុងព្រឹត្តិការណ៏ FIFA World Cup 2018 វគ្គជម្រុះពូលE តំបន់អាស៊ី )

 
*ពត៌មានអំពីក្រុមបាល់ទាត់ជម្រើសជាតិស៊ីរី

ស៊ីរី គឺជាក្រុមទី២បន្ទាប់ពីជប៉ុន ដែលមានសង្ឃឹមខ្ពស់ថានឹងឡើងទៅវគ្គជម្រុះជាបន្តបន្ទាប់ទៀតនៃពានរង្វាន់ FIFA Word Cup 2018 នៅប្រទេសរុស្ស៊ី ខណៈមានពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ៣ សិង្ហបុរី ៥ពិន្ទុ និងមាន២ប្រកួតក្នុងដៃ។ ជំនួប​ជាមួយ​កម្ពុជា នៅយប់នេះ គឺមិនមានក្តីព្រួយបារម្មណ៏ឡើយសម្រាប់ពួកគេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់ស៊ីរី។ ពួកគេកំពុង​បង្កើនការហ្វឹកហាត់ដើម្បីត្រៀមសម្រាប់ប្រកួតចុងក្រោយជាមួយជប៉ុន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។

 
*កីឡាករដែលគួរឲ្យចាប់អារម្មណ៏

កីឡាករ Burhan Sahyouni គឺ​ជា​ខ្សែ​បម្រើ​មុត​ស្រួច​ដែល​អាច​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​២​គ្រាប់​កាល​ពី​ជើង​ទី​១​ដែល​ស៊ីរី​បាន​បំបាក់​​ម្ចាស់ផ្ទះ​កម្ពុជា ៦ទល់នឹង០ នៅពហុកីឡដ្ឋានជាតិ ក្នុង​រាជធានីភ្នំពេញ។
 

*៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិស៊ីរី

-ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ស៊ីរី ៥-២ អាហ្គានីស្ថាន ( ក្នុងព្រឹត្តិការណ៏ FIFA World Cup 2018 វគ្គជម្រុះពូលE តំបន់អាស៊ី )

-ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥ សិង្ហបុរី ១-២ ស៊ីរី ( ក្នុងព្រឹត្តិការណ៏ FIFA World Cup 2018 វគ្គជម្រុះពូលE តំបន់អាស៊ី )

-ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ អ៊ីរ៉ាក់ ០-១ ស៊ីរី ( ការប្រកួតមិត្តភាពអន្តរជាតិ )
 

*ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ

-ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ កម្ពុជា ០-៦ ស៊ីរី ( ក្នុងព្រឹត្តិការណ៏ FIFA World Cup 2018 វគ្គជម្រុះពូលE តំបន់អាស៊ី )

-ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០០៧ កម្ពុជា ១-៥ ស៊ីរី ( ប្រកួតមិត្តភាពអន្តរជាតិ )