ក្លិប​ភ្នំពេញក្រោន សមជើងជាមួយ ក្លិប​អាសុីអឺរ៉ុបយូណាយធីត នៅ​ម៉ោង​៤​ល្ងាច​ថ្ងៃ​សុក្រ​នេះ

By |

ក្លិប បាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតមិត្តភាព ជាមួយក្លឹបអាស៊ីអឺរ៉ុបយូណាយធីត ថ្ងៃ សុក្រ ទី២៥ ខែ​មីនា ឆ្នាំ ២០១៥ នេះ នៅកីឡដ្ឋាន RSN វេលាម៉ោង ៤ ល្ងាច ដើម្បីត្រៀមខ្លួនប្រកួតក្នុងលីគកម្ពុជា និង ពានរង្វាន់សម្តេច ហ៊ុនសែន ជុំទី២ នៅថ្ងៃពុធ ទី៣០ មិនា។ ការប្រកួតនេះពុំមានលក់សំបុត្រអ្វីនោះឡើយ។

 

ចំណែកក្នុងលីគកំពូលកម្ពុជាសប្តាហ៍ទី៤ ក្លិប ភ្នំពេញក្រោន នឹងត្រូវជួបក្លិប វេស្ទើនភ្នំពេញ នៅកីឡដ្ឋាន វេស្ទើន ថ្ងៃ អាទិត្យ ទី ៣ ខែ មេសា  ម៉ោង ៣:៣០នាទីល្ងាច ចំណែក អាសុីអឺរ៉ុបយូណាយធីត ត្រូវប្រកួតជាមួយ ក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃ អាទិត្យ ទី៣ ខែ មេសា ម៉ោង៦ល្ងាច នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

 

គួរបញ្ជាក់ថា សព្វថ្ងៃក្លិប ភ្នំពេញក្រោន ឈរលេខ៥ មាន៤ពិន្ទុ ក្រោយប្រកួត៣ដង សល់១គ្រាប់ក្នុងដៃ​អាសុីអឺរ៉ុប​យូណាយធីត​ ស្ថិតនៅបាតតារាង មាន០ពិន្ទុ ស៊ុតចូល៤គ្រាប់ គេស៊ុតចូលវិញ៧គ្រាប់ នៅជំបាក់១១គ្រាប់ទៀត៕