មាន២ប្រកួតថ្ងៃ​សៅរិ៍នេះ ក្នុងពានរង្វាន់ Ganzberg Futsal Cup 2016 វគ្គ៣២ក្រុម

By |

ពានរង្វាន់បាល់ទាត់នៅលើទីលានស្មៅសប្បនិមិត្តម្ខាង៥នាក់ Ganzberg Futsal Cup 2016 បានចាប់ផ្តើមពីថ្ងៃទី ០៩ ខែ មិនា ឆ្នាំ២០១៦ ពេលនេះ បានឈានមកដល់វគ្គ៣២ក្រុមចុងក្រោយហើយ ខណៈនៅក្នុងសប្តាហ៍ទី២នេះ គូរទី១ ក្លិប OV MAL TRUE BRAND ត្រូវប្រកួតជាមួយ ក្លិប FULL TIME FC ចំណែក ROLLING A ប៉ះ BLUE FOX FC។

 

ការ​ប្រកួត​ដែល​ប្រើប្រាស់​ទីលាន T-Soccer សម្រាប់លេងពានមួយនេះ ដោយគូទី១លេងពីម៉ោង៨ ចំណែកគូទី២ ម៉ោង៩ទៅ ស្របពេលវេលានៃការប្រកួត១តង់​មាន​រយៈ​ពេល​ ២០នាទី និង សម្រាក១០នាទី។ ទួរទស្សន៍ MY TV ទទួល​សិទ្ធិ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​សម្រាប់​ប្រកួត​ទាំង​២​នេះ​ផង​ដែរ។ ក្រុមនីមួយៗ​មាន​សិទ្ធិ​អាច​សូម​សម្រាក​ក្នុង​១តង់បានម្តង ដោយ​មាន​រយៈពេល​១​នាទី។ ក្រុមដែលទទួលបានជ័យជម្នះនៃពានរង្វាន់ Ganzberg Futsal Cup 2016 នឹង​ទទួល​បាន​ថវិកា​ចំនួន​១០,០០០​មុឺន​ដុល្លារ​អាមេរិក សម្រាប់វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ​២០១៦។

 

មុនឡើងមកដល់វគ្គនេះ ក្លិប OV MAL TRUE BRAND ប្រកួតឈ្នះ Abross Sport ១ទល់នឹង៣ ចំណែក ក្លិប FULL TIME FC ឈ្នះ ៨ទល់នឹង០ រីឯ ROLLING A ឈ្នះ នាគខៀវព្រែកកន្លង ៤-០ BLUE FOX FC ឈ្នះ រស្មីផ្សារដើមផ្កូវ ៣ទល់នឹង៤។