Ganzberg Futsal Cup 2016៖ យុវជន៧មករា ប៉ះ Nagara ហើយ​ RCA FC ជួប​ MKOD PICH Cambodia FC

By |

ពានរង្វាន់បាល់ទាត់នៅលើទីលានស្មៅសប្បនិមិត្តម្ខាង៥នាក់ Ganzberg Futsal Cup 2016 បានចាប់ផ្តើមពីថ្ងៃទី ០៩ ខែ មិនា ឆ្នាំ២០១៦ ពេលនេះ បានឈានមកដល់វគ្គ៣២ក្រុមចុងក្រោយហើយ ខណៈនៅក្នុងសប្តាហ៍ទី៣នេះ មាន​២​គូ​គឺ​​គូ​ទី១ យុវជន៧មករា ប៉ះ Nagara ហើយ​គូ​ទី២​ក្រុម​  RCA FC ជួប​ក្រុម​MKOD PICH Cambodia FC។

 

ការ​ប្រកួត​ដែល​ប្រើប្រាស់​ទីលានស្មៅសប្បនិមិត្ត T-Soccer សម្រាប់លេងពានមួយនេះ ដោយគូទី១លេងពីម៉ោង៨ ចំណែកគូទី២ ម៉ោង៩ទៅ ស្របពេលវេលានៃការប្រកួត១តង់​មាន​រយៈ​ពេល​ ២០នាទី និង សម្រាក១០នាទី។ ទូរទស្សន៍ MY TV ទទួល​សិទ្ធិ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​សម្រាប់​ប្រកួត​ទាំង​២​នេះ​ផង​ដែរ។ ក្រុមនីមួយៗ​មាន​សិទ្ធិ​អាច​សូម​សម្រាក​ក្នុង​១តង់បានម្តង ដោយ​មាន​រយៈពេល​១​នាទី។ ក្រុមដែលទទួលបានជ័យជម្នះនៃពានរង្វាន់ Ganzberg Futsal Cup 2016 នឹង​ទទួល​បាន​ថវិកា​ចំនួន​១០,០០០​មុឺន​ដុល្លារ​អាមេរិក សម្រាប់វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ​២០១៦។

 

មុនឡើងមកដល់វគ្គនេះ ក្លិប យុវជន៧មករា ឈ្នះ ក្រុមបងឆើត ៦ទលនឹង៥ ចំណែក ក្លិប Nagara ឈ្នះ ៣ទល់នឹង២ ទៅលើក្រុម BARAY UNITED រីឯ RCA FC ឈ្នះ សម្ព័ន្ធយុវជន ១-០  ហើយ​ក្រុម MKOD PICH Cambodia FC ឈ្នះ BLUE DRAGON FOOTBALL FC ៨ទល់នឹង២។ ក្រុម​ឈ្នះ​វគ្គ​នេះ​នឹង​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៕

 
អត្ថបទពាក់ព័ន្ធ៖ វីដេអូណែនាំ​ពី​ពាន​រង្វាន់ Ganzberg Futsal Cup បន្ត​ប្រកួត​២​គូ​ថែម​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ