Ganzberg Futsal Cup៖ យុវជន​៧មករា និង MOKOT PIC CAM FC ឡើង​ទៅ​វគ្គ​​បន្ទាប់

By |

ពាន​រង្វាន់​បាល់ទាត់​លើ​ទីលាន​ស្មៅ​សប្បនិមិត្ត Ganzberg Futsal Cup 2016 បាន​ស្វែក​រក​ឃើញ​ ២ ក្រុម​ទៀត​ហើយ​​ឡើង​ទៅ​លេង​ជុំ​បន្ទាប់​គឺ​​​វគ្គ​១៨​ក្រុម​ចុង​ក្រោយ​ហើយ គិត​ត្រឹម​ថ្ងៃ​សៅរិ៍ ទី ៩ ខែ​មេសា នេះ។

 

២​គូ​នេះ​យុវជន​៧មករា និង MOKOT PIC CAM FC។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ស្មៅ​សប្បនិមិត្ត T-Soccer ម្ដុំ​ខណ្ឌ​ទួលគោក ល្ងាច​ថ្ងៃ​សៅរិ៍​នេះ ក្រុម​យុវជន​៧មករា បាន​យក​ឈ្នះ​​ក្រុម NGARA ៥ទល់១ ស្រប​ពេល​ក្រុម R.C.A FC ចាញ់​​ក្រុម MOKOT PIC CAM FC ២ទល់៦ លើ​ទីលាន​ជាមួយ​គ្នា​នេះ​ផង​ដែរ។

 

ការ​ប្រកួត​ដំណើរ​ការ​បាន៣​សប្ដាហ៍​មក​ហើយ​ដោយ​រក​ឃើញ​ក្រុម​៦​​ឡើង​ទៅ​ជុំ​បន្ទាប់ មាន អាណាចក្របៃតង, HOME SPOSRT (O.G), OV MAL TRUE BRAND, ROLLING A យុវជន​៧មករា និង MOKOT PIC CAM FC។

 

សម្រាប់​ប្រកួត​បន្ទាប់​ក្រុម Jotun EPM ត្រូវ​ជួប​ក្រុម​ដានីញ៉ែលអែហ្វស៊ី នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ស្រប​ពេល​ក្រុម Victory FC ប៉ះ​ក្រុម KRS នៅ​ថ្ងៃ​ជាមួយ​គ្នា​។ គូ​ប្រកួត​ទាំង​២​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍ MYTV ផង​ដែរ។

 

ពានរង្វាន់​ Ganzberg Futsal Cup 2016 ចាប់ផ្តើមពីថ្ងៃទី ៩ ខែ មិនា ដល់​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៦​ ស្រប​ពេល​នេះ​បាន​ឈាន​ចូល​មក​ដល់​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ហើយ។ គណៈកម្មការ​បាន​រៀបចំ​ទឹកប្រាក់​សម្រាប់​ក្រុម​ជ័យលាភី​រួចរាល់​ហើយ ដោយ​ក្នុង​នោះ​មាន៖

*ក្រុមជើងឯកទទួលបានពានរង្វាន់មួយ និង មេដាយមាស១៦គ្រឿង បូករួមទឹកប្រាក់ចំនួន$10,000។
*ក្រុមជើងឯករងទទួលបានមេដាយប្រាក់ ១៥គ្រឿង និងទឹកប្រាក់ $5,000។
*ក្រុមជាប់លេខ៣ ទទួលបានមេដាយមាសសំរិទ្ធ ១៥គ្រឿង និងទឹកប្រាក់ $2,000។
*ក្រុមជាប់លេខ៤ ទទួលបានទឹកប្រាក់ $1,000៕