វិបសាយរបស់តៃវ៉ាន់ ថា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ជាមនុស្សគ្រោះថ្នាក់ពេល​ជួប​ជម្រើស​ជាតិ​ខ្លួន​​ខែ​មិថុនា​ខាង​មុខ​នេះ

By |

វិបសាយកីឡារបស់កោះតៃវ៉ាន់ឈ្មោះ Taipeimagpies បានចុះផ្សាយអំពីកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ថាជាមនុស្សគ្រោះថ្នាក់ពេលប៉ះកោះតៃវ៉ាន់ ថ្ងៃទី២ ខែ មិថុនា ខាងមុខនេះ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់​បាល់ទាត់​ជើង​ឯកទ្វីប​អាស៊ី AFC Asian Cup 2019។

 

នៅក្នុងសំណេរនោះសរសេរថា ចាន់ វឌ្ឍនាកា វ័យ២២ឆ្នាំ ជាកីឡាកររបស់ក្លិប បឹងកេតអង្គរ ស៊ុតបញ្ចូលទី៤គ្រាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា ក្នុងនោះ២គ្រាប់រកបានពេលលេងមិត្តភាពជាមួយកោះតៃវ៉ាន់ផ្ទាល់តែម្តងកាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៤ និង២គ្រាប់ទៀតរកបានពេលប៉ះ ក្រុមម៉ាកាវ កាលពីវគ្គជម្រុះបឋម 2018 FIFA World Cup Russia។

 

ខាងក្រោមជាវីដេអូ ចាន់ វឌ្ឍនាកា រកបាន២គ្រាប់ម្នាក់ឯងពេលប្រកួតមិត្តភាពជាមួយកោះ តៃវ៉ាន់៖

 

 

 

ខ្សែបម្រើវ័យ២១ឆ្នាំ ប្រាក់ មុន្នីឧត្តម ជាកីឡាកររបស់ក្លិប ព្រះខ័នរាជស្វាយរៀង ជាកីឡាករជំនាញស៊ុតបាល់ហ្វ្រីឃីក Free Kick ក្នុងនោះរូបគេរក៣គ្រាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា ពេលប្រកួតជាមួយ ក្រុមជម្រើសជាតិប្រ៊ុយណេ។​​ ថ្មីៗនេះក៏បាន បដិសេធក្នុងការផ្ទេរទៅលេងក្លិប នៅលីគកំពូលប្រទេសថៃផងដែរ។ យ៉ាងណាមិញ​សារព័ត៌មាន​អាស៊ីបូព៌ា​មួយ​នេះ បន្ថែម​ថា​ កោះតៃវ៉ាន់ នឹងមិនផ្តល់ឱកាសអោយរូបគេទាត់បាល់Freekick គៀកប្រអប់គ្រោះថ្នាក់នោះទេ។

 

ក្នុងនោះវិបសាយកីឡាខាងលើក៏បៀបធៀបអំពីចំណាត់ពិភពលោក រវាងក្រុមទាំង២ផងដែរ ដោយសព្វថ្ងៃកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១៨២ និង កោះតៃវ៉ាន់ លេខ១៨១ ផង​ដែរ៕