ភ្នំពេញក្រោន ជា​ក្លិប​ដំបូង​គេ​តំណាងឱ្យ​កម្ពុជា​ ចូលរួម​​ក្នុង​ពាន​​លំដាប់​ទី​២ប្រចាំទ្វីបអាសុី AFC Cup

By |

យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបជើងឯកលីគកំពូលកម្ពុជា៦សម័យកាល កាលពីថ្ងៃទី ២០ មេសា ល្ងាច​ម្សិលមិញ​នេះបានអោយដឹងថា ក្លិបភ្នំពេញក្រោនតំណាងអោយប្រទេសកម្ពុជា នឹង​ទៅ​ចូលរួម​លេង​ពានរង្វាន់​លំដាប់ទី​២​ប្រចាំ​ទ្វីបអាសុី (AFC Cup) នៅ​ឆ្នាំ​ក្រោយ​ដោយ​ស្ថិត​នៅ​វគ្គ​ជម្រុះ​បឋម​ជាមួយ​​​ក្រុម​ជើង​ឯក​មក​ពី​ប្រទេស​ចំនួន១៤​ផ្សេង​ទៀត។

 

យ៉ាងណាមិញ វគ្គជម្រុះបឋមនឹងធ្វើឡើងនៅចុងខែសីហា ស្របពេលលីគកំពូលកម្ពុជាត្រូវបានបញ្ចប់ ហើយ​នេះ​មិនមែន​ជា​លើក​ទី១ដែរ សម្រាប់ក្លិប ភ្នំពេញក្រោន ក្នុងការចូលរួមពានរង្វាន់ធំៗលើឆាកអន្តរជាតិ ដោយទទួលបានជើងឯករងពានរង្វាន់ AFC President Cup កាលពីឆ្នាំ២០១១ នឹងធ្លាប់ចូលរួមពានរង្វាន់ RHB Singapore Cup ផងដែរ។

 

គួរបញ្ជាក់ថា Kuwait Sporting Club ជាក្លិបដែលឈ្នះពានរង្វាន់នេះច្រើនជាងគេពោលគឺចំនួន៣ដង នៅឆ្នាំ២០០៩ ២០១២ ២០១៣ និងជើងឯករង ឆ្នាំ២០១១ ស្រប​ពេល​ពាន​រង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ២០០៤ មក​ម៉្លេះ៕