Ganzberg Futsal Cup 2016៖ គ្រូ​កិត្តយសក្លិប Victory FC ថា«បើកូន​ក្រុម​ខ្ញុំ​ប្រមូល​អារម្មរណ៍​បាន​ល្អ នឹង​មាន​សង្ឃឹម​​ទៅ​​ជុំ​​បន្ទាប់​»

By |

ពានរង្វាន់បាល់ទាត់នៅលើទីលានស្មៅសប្បនិមិត្តម្ខាង៥នាក់ Ganzberg Futsal Cup 2016 បានចាប់ផ្តើមពីថ្ងៃទី ០៩ ខែ មិនា ឆ្នាំ២០១៦ ពេលនេះ បានឈានមកដល់វគ្គ៣២ក្រុមចុងក្រោយហើយ ខណៈនៅក្នុងសប្តាហ៍ទី៣នេះ មាន​ Victory FC ប៉ះ KSR។

 

ក្នុងនោះគ្រូកិត្តិយសក្រុម Victory FC លោក អ៊ុក សុធី កីឡាករ​ដែល​ប្រកប​អាជីព​នៅ​ក្លិប​ភ្នំពេញក្រោន និយាយថា៖«KSR គឺជាក្រុមដែរយើងដឹងហើយថាជាក្រុមខ្លាំង ប៉ុន្តែ​ខ្ញុំ​គិត​ថាយើ​ង​នឹងទទូលបានលទ្ធផលល្អនៅថ្ងៃសៅរ៍នេះ បើ​សិន​ជា​កូន​ក្រុម​ប្រមូល​អារម្មរណ៍បានល្អ ហើយ​ក៏​មាន​សង្ឃឹម​ខ្ពស់​លើ​ការ​ប្រកួតនេះផងដែរ»។ យ៉ាងណាមិញ​​លោក ទៀង ទីនី ជា​កីឡាករ​កំពុង ប្រកប​អាជីព​នៅ​ក្លិប​ខេមបូឌានថាយហ្គឺរ រំពឹង​ថា​ក្រុមKRS របស់​ខ្លួន​​អាច​ដណ្ដើម​ឱកាស​ឡើង​ទៅ​លេង​ជុំ​បន្ទាប់​បាន​ផង​ដែរ។

 

ការ​ប្រកួត​ Victory FC ប៉ះ Daniel FC​ នឹង​ប្រើប្រាស់​ទីលានស្មៅសប្បនិមិត្ត T-Soccer សម្រាប់​លេង​ពាន​មួយ​នេះ​ដោយ​លេង​ពី​ម៉ោង៩ ស្របពេលវេលានៃការប្រកួត១តង់​មាន​រយៈ​ពេល​ ២០នាទី និង សម្រាក១០នាទី។ ទូរទស្សន៍ MY TV ទទួល​សិទ្ធិ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​សម្រាប់​ប្រកួត​​នេះ​ផង​ដែរ៕

 

អត្ថបទពាក់ព័ន្ធ៖ ពានរង្វាន់ Ganzberg Futsal Cup សប្តាហ៍​នេះ​មាន​២​ប្រកួត ដើម្បី​រក​២​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត