We Are Football ឧបត្តម្ភ​​ថវិកាដល់​ក្មេងៗ​មក​ពី​ខេត្ត​ព្រះវិហារ​ខ្វះ​ខាត​ថវិការ​ពេល​មក​ធ្វើ​តេស្ត​ជាមួយ​ភ្នំពេញក្រោន ម្សិលមិញ​

By |

ក្រុមហ៊ុន We Are Football ដែល​ជា​វិបសាយ​កីឡា​បាល់ទាត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ចិត្ត​ឧបត្ថម្ភ​ដល់​ក្មេងៗ​ចំនួន​៩​នាក់​មក​ពី​​ខេត្ត​ព្រះវិហារ ដែល​ខ្វះ​ខាត​ថវិការ​អំឡុង​ពេល​មក​ធ្វើ​តេស្ដ​ជាមួយ​ក្លិប​ភ្នំពេញក្រោន កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៤ ខែ​មេសា ឆ្នាំ​២០១៦ ម្សិលមិញ​ចំនួន១៥០ ដុល្លារ​សហរដ្ឋ​អាមេរិក។
 
លោក យឹម អមរិន្ទសួគ៌ា បាន​ប្រាប់​ថា​​ក្នុុង​ចំណោម​កីឡាករ​៩ នាក់​របស់​លោក​ដែល​​ធ្វើ​ដំណើរ​មក​ធ្វើ​តេស្ត​នេះ​មាន​៧ នាក់​ជាប់​ឈ្មេាះ​ក្នុង​បញ្ជី​ត្រូវ​ជម្រុះ​បន្ត​ទៀត ពោល​គឺ​ធ្លាក់​តែ​២​នាក់​ប៉ុណ្ណេាះ។ លោក​សូម​ថ្លែង​អំណរគុណ​ដល់​វិបសាយ​We Are Football ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​របស់​ខ្លួន​ ស្រប​ពេល​កូន​ក្រុម​ខ្វះខាត​កន្លែង​ស្នាក់​នៅ ធ្វើ​ដំណើរ​និង​ហូប​ចុក អំឡុង​ពេល​នៅ​រាជធានី​ភ្នំពេញ និង​ត្រឡប់​ទៅ​ព្រះវិហារ​វិញ​នៅ​ថ្ងៃ​ច័ន្ទ នេះ​វិញ។
 
ខាង​ក្រោម​ជា​វីដេអូ​សម្ដី​របស់​​​តំណាង​កីឡាករ និង​គ្រូ​បង្វឹក​មក​ពី​ខេត្ត​ព្រះវិហារ៖