លីគ​កំពូល​កម្ពុជា៖ ​ព្រះខ័នរាជស្វាយរៀង ស្គាល់​បរាជ័យ​ក្រោយ​គេ ក្រោម​ថ្វី​ជើង​ក្រសួងការពារជាតិ

By |

ក្រុម​បាល់ទាត់ព្រះខ័នរាជស្វាយរៀង បាន​ប្រកួត​ចាញ់​ក្រុម​ក្រសួងការពារជាតិ ដោយ​លទ្ធផល ៥ទល់១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង របស់​ខ្លួន​នា​ល្ងាច​ថ្ងៃ​សុក្រ ទី ២៩ ខែ​មេសា ឆ្នាំ​២០១៦ នេះ​​ក្នុង​សប្ដាហ៍​ទី៦​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ខណៈ​​​ក្រុម​ព្រះខ័នរាជស្វាយរៀង ជា​ក្រុម​បរាជ័យ​ចុង​ក្រោយ​គេ​នៅ​រដូវកាល​ថ្មី។

១ គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង រក​បាន​ដោយ​​កីឡាករ​ សំអឿន ពិដោរ ខណៈ​៥​គ្រាប់​របស់​ក្រុម​ក្រសួងការពារជាតិ រក​បាន​ដោយ​​កីឡាករ​ជនជាតិ​កូរ៉េខាងជើង Kim Kyong Hon ២ គ្រាប់ កីឡាករ​កូរ៉េខាងជើង Cheo Myong Ho និង​​កីឡាករ ភួង សុខសាណា ម្នាក់​១​គ្រាប់​ដូច​គ្នា និង​១​គ្រាប់​ទៀត ជា​ការ​ធ្វើ​ឱ្យ​ចូល​ទី​ដោយ​អចេតនា​របស់​កីឡាករ ណុប តុលា របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង៕